ព័ត៌មានកីឡា៖ ហេតុការណ៍ដែលមិនគួរឲ្យនឹកស្មានដល់របស់ក្រុម Chelsea កាលពីប្រកួត FA Cup ត្រូវប៉ះជាមួយ ក្រុម Bradford បានធ្វើឲ្យថ្នាក់ដឹកនាំ អាម៉ាសស្ទើតែមិនអាចយកមុខទុកនៅលើករ ក្រោយពីលទ្ធផលបានបង្ហាញ ។
ជាទម្លាប់មួយដ៏សាមញ្ញប្រចាំជីវិតរបស់លោក Jose Mourinho ដែលគាត់តែងតែបង្ហាញពីកិច្ចស្វាគមន៍ស្រលាញ់រាក់ទាក់ចំពោះថ្នាក់ដឹកនាំ ក្រុមទាំងអស់ដែលដឹកនាំក្រុមប្រកួតជាមួយ Chelsea ដោយការចាប់ដៃ បង្ហាញពីមិត្ដភាពក្រោយពីក្រុម របស់គាត់មានប្រៀបលើដៃគូរ (អាចរកពិន្ទុបានមុន) ។ ហើយទម្លាប់មួយនេះ ត្រូវបានទទួលស្គាល់ច្បាស់ណាស់ ពី បណ្ដាថ្នាក់ដឹកនាំទាំងឡាយ ទាំងក្នុង និង ក្រៅទឹកដី Premier League ។ ប៉ុន្ដែទម្លាប់នៃការចាប់ដៃនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្រុម មួយចំនួនតូចយល់ថា គាត់កំពុងតែមើលងាយគេ ហើយមិនត្រឹមតែប៉ុណ្ណោះយល់ថាគាត់ជាមនុស្សឈ្លើយទៀតផង ។ ដូចគ្នានឹងការយល់ឃើញដូច្នោះ បើសូម្បីតែលោក Phil Parkinson ថ្នាក់ដឹកនាំក្រុម Bradford ក៏មិនយល់ស្របនិងទង្វើររបស់គាត់ ដែរ ដែលខណៈពេល លោក Mourinho មកសុំចាប់ដៃផ្ទាល់ តែគាត់បែជាធ្វើប្រងើយកន្ដើយ មិនរវីរវល់ទាល់តែសោះ ។
ថ្នាក់ដឹកនាំក្រុម Chelsea បានធ្វើដំណើរយ៉ាងរីករាយ ស្រស់ស្រាយ ក្លាហាន ទៅកាន់លោក Phil Parkinson ខណៈពេលដែលក្រុមរបស់ខ្លួនបាន កំពុងតែមានប្រៀបលើដៃគូរ របស់ខ្លួន ដោយក្រុម អាចស្វែងរកពិន្ទុបាន ២ គ្រាប់មុន នៅនាទីទី ២១ និង នាទីទី ៣៨ ។ ប៉ុន្ដែជាអកុសល Chelsea មិនអាចបង្កើតពិន្ទុបានតទៅទៀតឡើយ ចាប់ត្រឹមពីនាទីទី ៤១ ទៅ ក្រុម Bradford អាចរកបានពិន្ទុជាប់ៗគ្នាដល់ទៅ ៤ គ្រាប់រហូតដល់ចប់ ការប្រកួត ក្នុងពិន្ទុ ២ ទល់នឹង ៤ ។
ដកស្រង់សម្ដីពិតរបស់ ថ្នាក់ដឹកនាំ Chelsea បានលើកឡើងថា គាត់ពិតជាខ្មាស់គេជាខ្លាំងស្ទើរកលេខដាក់គ្មាន ខណៈដែលការប្រកួតបានបង្ហាញលទ្ធផល ។ មិនត្រឹមតែប៉ុណ្ណោះ ដើមការប្រកួត ២ គ្រាប់ដំបូង គាត់ខំតែអបអរសាទរសំចាប់ដៃ Phil Parkinson តែត្រូវគេបដិសេធ ប្រងើយកន្ដើយ មិនរវល់ការស្វាគមន៍របស់គាត់ ហើយលទ្ធផលត្រូវចាញ់គេទៀត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror