ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងក្លឹប Arsenal លោក Arsene Wenger បានជឿជាក់លើការសម្រេចចិតុ្ដ របស់ខ្លួនដែលទទូចមិនយល់ព្រមទិញយកខ្សែប្រយុទ្ធថ្មីបន្ថែម កាលពីរដូវកាលដោះដូរកីឡាករ កន្លងទៅថា ពិតជារឿងត្រឹមត្រូវបំផុត ។
Arsenal ដែលត្រូវបានគេស្គាល់ថា ជាក្លឹបដ៏ល្បីលំដាប់ថ្នាក់ទី៥ នៅក្នុងទឹកដីអឺរ៉ុប គឺមិនបានទិញចូលខ្សែប្រយុទ្ធថ្មីសូម្បីតែម្នាក់ឡើយ កាលពីរដូវកាលដោះដូរមុននេះ ដោយឡែកជំនួសឲ្យនៃការខ្វះជើងខ្សែប្រយុទ្ធ កណ្ដាល ក្លឹបបាន ប្ដូរជើងប្រយុទ្ធស្លាប គឺកីឡាករ Theo Walcott មកលេងជំនួស ហើយក៏អាច រកគ្រាប់បាល់បានដល់ទៅ ៤ គ្រាប់ក្នុងជំនួប ១១ប្រកួត ។
លោក Arsene Wenger បានថ្លែងប្រាប់អ្នកសារព័ត៌មាន ប៊ីប៊ីស៊ីថា Theo Walcott គាត់មើលទៅគឺពិតជាកីឡាករដែលគ្រោះថ្នាក់បំផុត ក្នុងមុខតំណែងមួយនេះ ហើយគុណភាពនៃការលេង ពិតជាលំដាប់កីឡាករមែន ដែលគាត់បានឃើញនៅថ្ងៃប្រកួតចុងក្រោយរបស់គាត់។
Olivier Giroud ក៏ជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបផងដែររបស់ Arsenal ប៉ុន្ដែគួរឲ្យស្ដាយ ក្នុងរដូវកាលនេះ កីឡាករ មិនបានចូលរួមប្រកួតទាល់តែសោះ ចាប់តាំងពីជួបគ្នាជាមួយ Liverpool កាលពីថ្ងៃទី ២៤ សីហា មកម្ល៉េះ ហើយក៏ស្របពេលដែល Danny Welbeck ត្រូវទទួលរងរបួស យ៉ាងធ្ងន់ធ្ងរ តាំងពីខែមករា។
ប្រភពដដែលបានបន្ដទៀតថា គាត់ជឿជាក់លើ Theo Walcott ថាពិតជាអាចលេងក្នុងមុខតំណែងមួយនេះ ហើយកន្លងមកក៏មានសំណួរជាច្រើនបានចោទសួរមកលើរូបគាត់ទាក់ទងនឹងការសម្រេចចិត្ដនេះ ហេតុអ្វីបានជាគាត់មិនព្រមទិញថែមខ្សែប្រយុទ្ធកណ្ដាលចូល ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី