CamNews

ព័ត៌មានអន្តរជាតិ 

ទូកដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ១៧០ នាក់​ ក្រឡាប់លិច នៅឯឈូងសមុទ្រ ស្លាប់ និង របួសច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹកព្រលឹម ម៉ោង ប្រមាណជាង ៩ និង ៤២ នាទីព្រឹកមុននេះ បន្តិច ទំព័រសារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ នូវប្រជុំរូបភាព ជាបេក្ខភាព  សារ ព័ត៌មានរូបភាព សរបញ្ជាក់ អោយដឹងពី គ្រោះថ្នាក់ លិចទូក ដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ដល់ទៅ ១៧០ នាក់ ក្រឡាប់លិចនៅ ឯឈូងសមុទ្រ ប្រទេសលីប៊ី ។

ប្រជុំរូបភាពខាងក្រោមនេះ បើតាមការគូសបញ្ជាក់អោយដឹង ពីប្រភពសារព័ត៌មានដដែលអោយដឹងថា ក្រុមការងារជួយសង្គ្រោះ ក៏កំពុងតែចេញបទបទអន្តរាគមន៍ ដោយ ធ្វើការស្រង់យក  ជនរងគ្រោះនៅឯ ជ្រាំងសមុទ្រ ក្នុងក្រុង Garabulli ប្រទេស លិប៊ី កាលពីថ្ងៃច័ន្ទ  ទី  ២៥  ខែ សីហា ឆ្នាំ ២០១៤ ម្សិលមិញ នេះ ។

យ៉ាងណាមិញ បើតាមការអះអាង អោយដឹងពី ក្រុមឆ្មាំសមុទ្រ អោយដឹងថា កាលពីអំឡុង ថ្ងៃចុងសប្តា ហ៍ថ្ងៃសៅរ៍កន្លងទៅនេះ ទូកឈើមួយគ្រឿង ដែលបានផ្ទុកក្រុមមនុស្ស   ជា ជនអន្តប្រវេសន៍ខុសច្បាប់ ដល់ទៅ ១៧០ នាក់នោះ បានក្រឡាប់លិច នៅលើដែនវិសាលភាព សាគរ នៅជិតនឹងឈូងសមុទ្រ ប្រ ទេសល៊ីប៊ី ។ ដោយឡែក  ពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ច្បាស់នៅឡើយទេ  ថាតើ មានជនរង គ្រោះប៉ុន្មាននាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់មួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news Libyan