ភ្នំពេញ៖ ជាការពិតពិធីមង្គលការ របស់មហាសេដ្ឋីល្បីឈ្មោះ អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ពិតជាព្រឹត្តិការណ៍មួយ ជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ដោយពិធីមង្គលការមួយនេះ បានសម្រឹងសម្រាំងរៀបចំឡើង យ៉ាងល្អប្រណិត ឥតខ្ចោះ សូម្បីតែកាដូសម្រាប់ ជូនភ្ញៀវកិត្តិយស ក្នុងពិធីទទួលទានអាហារពេលល្ងាច ក៏ជាទឹកអប់ម៉ាកល្បី ក៏កុម្ម៉ង់មកពីប្រទេសបារាំងផងដែរ ។
ថ្វីត្បិតតែពិធីមង្គលការនេះ មិនមានពិធីហែជំនូន ក៏ពិតមែន តែគេសង្កេតឃើញថា អនាគតរបស់ អ្នកឧកញ៉ាបានត្រៀម កញ្ចប់សំណាង (អាំងប៉ាវ)ជាច្រើន សម្រាប់ជូនភ្ញៀវពេលព្រឹក ហើយសម្រាប់ពេលល្ងាច គឺកាដូ ទឹកអប់ម៉ាក់ល្បី ដែលកុម្ម៉ង់ពីប្រទេសបារាំង ។
អ្នកឧកញ៉ាល្បីឈ្មោះ និងមានឥទ្ធិពល គិត ម៉េង និងភរិយាអតីតតារាសម្តែង ស្រីតូច ចំណាន នឹងដឹកដៃគ្នាចូល រោងការហើយ នៅថ្ងៃទី១៩-២០ ឆ្នាំ២០១៥ នេះ ទស្សនិកជនសង្កេតឃើញថា ពិធីមង្គលការមួយ គឺខិតខំសម្រឹតសម្រាំងល្អវិចិត្រ ដោយរោងការមានការ រចនាម៉ូដថ្មីទំនើប ស៊ីវិល័យលម្អទៅដោយផ្កាភ្ញី គួរជាទីចាប់អារម្មណ៍ រួមទាំងពិធីដទៃទៀត ក្នុងមង្គលការនេះ គឺមានការ ជួលអ្នកជំនាញមកពីក្រៅប្រទេស រៀបចំមិនឲ្យខ្វះចន្លោះឡើយ ព្រោះថា មង្គលការ មហាសេដ្ឋីស្រុកខ្មែររូបនេះ មានវត្តមានភ្ញៀវកិត្តិយស ចូលរួមអបអរសាទរ សុទ្ធសឹងតែ ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាល អញ្ជើញជាកិត្តិយស ចូលរួមដ៏ខ្ពង់ខ្ពស់ ៕
- អាន ៖ ស្រីតូច ចំណាន ក្លាយជា កូនក្រមុំដែលស្អាតដាច់គេ ក្នុងឆ្នាំ២០១៥នេះ
- អាន ៖ ឧកញ៉ា និងជំទាវល្បីៗ ៣នាក់ ក្លាយជាអ្នកកំដរកូនកម្លោះ គិត ម៉េង និង ស្រីតូច ចំណាន
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល