CamNews

តារា 

តេង លក្ខិណា រងការរិះគន់ថា ច្រៀងមិនកើត

ភ្នំពេញ៖ អ្នករស់នៅពិភពសិល្បៈ នៅក្នុងស្រុកខ្មែរ ការរកប្រាក់ចំណូល មិនដូចគ្នា បើប្រៀបធៀបការសម្ដែង ជាមួយនឹងការច្រៀង គឺរកប្រាក់ខុសគ្នា ដូចមេឃ និងដី ។ តារាចម្រៀងល្បីមធ្យមម្នាក់ អាចរកចំណូលបានប្រហែលជា៥០០ដុល្លារ ក្នុងមួយយប់ គ្រាន់តែច្រៀងក្នុងកម្មវិធី ។ ចំណែកឯតារាសម្ដែង ទំរាំបាន១០០០ដុល្លារ ត្រូវសម្ដែងជិតពីរខែ គឺពិតជាខុសគ្នាឆ្ងាយណាស់ ហេតុនេះបានជា អ្នកសម្ដែងខ្លះ ប្រឹងរៀនច្រៀង បន្ថែម ដើម្បីអាចរកប្រាក់បានច្រើន ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការចាយវាយផ្ទាល់ខ្លួន។

តារាសម្ដែងខ្លះ មិនត្រឹមតែរៀនច្រៀងទេ ពួកគេបានវិវឌ្ឍខ្លួន ទៅជាតារាចម្រៀងអាជីពតែម្ដង ជាក់ស្ដែងដូចជា កញ្ញា គៀត សុវណ្ណាឡាង និង តេង លក្ខិណា ដែលពួកនាងសុទ្ធសឹង ជាស្រីស្អាត ក្នុងពិភពសិល្បៈសម្ដែង តែបែរជាបោះបង់អាជីព នេះចោល មកស្រវាក្បាលមេក្រូជំនួសវិញ ។

សម្រាប់ការវិវឌ្ឍខ្លួន របស់តារាសម្ដែងទាំងនេះ ហាក់ជួបរឿងមិនល្អច្រើន ព្រោះពួកគេមិនមានសំឡេងល្អ គ្រប់គ្រាន់ ដើម្បីក្លាយជា តារាចម្រៀងអាជីពបានទេ ។ ជាក់ស្ដែង ដូចជាកញ្ញា តេង លក្ខិណា មិនអាចជ្រោងកេរ្តិ៍ឈ្មោះ បានល្បីល្បាញ ដូចជាតារាចម្រៀងដទៃបានឡើយ បើទោះបីជាផលិតកម្ម ព្យាយាមលើកស្ទួយ ពេញទំហឹងក្ដី ។

ថ្មី"នេះ ប្រិយមិត្តក្នុងហ្វេសប៊ុក បានរិះគន់ តេង លក្ខិណា តារាចម្រៀងស្រីដ៏ស្រស់ស្អាត របស់ផលិតកម្ម អ៊ឹម ថា នាងច្រៀងដូចសូត្រមេសូត្រ គ្មានទឹកដម គោកៗ ដូចមិនដាក់ទឹក ហើយចេះតែឲ្យនាងចច្រៀងដែរ ។ បទចម្រៀង ដែលត្រូវបានគេរិះគន់នេះ មានចំណងជើងថា "ពេលអូនខឹង បងត្រូវលួង" ស្ថិតក្នុងវ៉ុលទី៦៦ របស់ផលិតកម្ម អ៊ឹម ដែលចេញជាមួយ លោក ណាំ ប៊ុណ្ណារ័ត្ន និងបទចម្រៀងមួយចំនួនទៀត។

ប្រភពពីអ្នករិះគន់ បាននិយាយថា សំឡេង តេង លក្ខិណា ប្រើការកាត់ត ស្ទើរតែរកកន្លែងពីរោះគ្មាន បានតែស្អាត តែច្រៀងមិនកើត សំខាន់អ្នកចម្រៀង គឺពឹងនឹងសម្រស់ មិនមែនមានតែសម្រស់ អត់សំឡេងបែបនេះទេ ដូចនេះការវិវឌ្ឍខ្លួនរបស់ តេង លក្ខិណា ហាក់មិនជោគជ័យឡើយ គួរតែត្រឡាប់ក្រោយប្រសើរជាង ។ តេង លក្ខិណា បានបោះបង់ តំណែងជា ពិធីការិនីចោល ដែលបានធ្វើ រាប់សិបឆ្នាំមកហើយ ដោយគ្មានស្ដាយស្រណោះអ្វីឡើយ តែកំឡុងពេលនាង ធ្វើជាពិធីការិនី ក៏ទទួលរងការរិះគន់មិនតិចទេ ក្នុងអាជីព ព្រោះការនិយាយស្ដីនាង មិនរលូនល្អ ពោលគឹ រដិបរដុប អានមិនទាន់ច្បាស់ពាក្យ ។

សម្រាប់ តេង លក្ខិណា ហាក់មិនសមប្រកប ក្នុងអាជីពអ្វីទាំងអស់ ក្រៅពីសម្ដែង ព្រោះនាងហាក់ស្ទើរគ្រប់វិស័យ រីឯ មុខជំនួញវិញ ឮតែនាងអួតមិនឈប់ ប៉ុន្តែទស្សនិកជនមិនដែលឃើញនាង ធ្វើអ្វីបានមួយនៅឡើយទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh