CamNews

តារា 

គង់ វង្សយ៉ាទី ត្រូវអ្នកគាំទ្រ រិះគន់ចរឹតឫកពារជាថ្មី

ភ្នំពេញ៖ នេះមិនមែន ទើបតែលើកទី១នោះទេ សម្រាប់តារាស្រីវ័យក្មេង កំពុងក្តាប់បានឱកាស កាន់ក្បាលមេក្រូហ្វូនក្ដោបតំណែង ធ្វើជាពិធីការិនី ប្រចាំស្ថានីយ ទូរស្សន៍ស៊ីធីអ៊ិន (CTN) កញ្ញា គង់ វង្សយ៉ាទី ខណៈអាជីពការងារ សិល្បៈ ហាក់មានសន្ទុះ ទៅមុខគួរសម ស្រាប់តែមានសម្លេង នៃការ រិះគន់ជាថ្មីម្តងទៀត មហាជនអ្នកគាំទ្រថា មានចរិតឆ្មើងឆ្មៃខុសប្លែក ពីពេលកន្លងទៅ។

ការរិះគន់ខ្លាំងៗ ជាថ្មីម្តងទៀត ពីសំណាក់មជ្ឈដ្ឋាន អ្នកគាំទ្រថា កញ្ញា គង់ វង្សយ៉ាទី វាយឫក ដោយមានចរិតឆ្មើងឆ្មៃគឺធ្វើឡើង ស្របពេល ដែល ពិធីការិនីរូបនេះ បាននឹងកំពុងសំងំព្យាយាម ហាត់ច្រៀងបន្ថែមអាជីពថ្មីមួយទៀត ពីលើអាជីពពិធីការិនី និងសម្តែងសព្វថ្ងៃ ព្រោះខ្លាចបាត់បង់ ប្រជាប្រិយភាព និងការគាំទ្រចាញ់គេ ដោយសារមួយរយៈចុងក្រោយនេះ មានពិធីការិនី តារាម្តែងមិនតិចនាក់ទេ បានបង្កើនមុខជំនាញ បន្ថែមស្ទើរគ្រប់គ្នា ដើម្បីទាញយកចំណែកទីផ្សារល្បីឈ្មោះ។

ប្រភពពីមជ្ឈដ្ឋាន អ្នកគាំទ្របាននាំគ្នា និយាយខ្សឹបខ្សៀវគ្នាថា ពិធីការិនីវ័យក្មេង គង់ វង្ស យ៉ា ទី ឥឡូវនេះផ្ដើមដំឡើងឫកពារជាថ្មីឡើងវិញ ទៀតហើយ ជាមួយទស្សនិកជន អ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈដូចគ្នា ជាពិសេសអំទ្បុងពេលមួយរយៈចុងក្រោយ នេះតែម្ដង។ ប្រភពខ្លះបាន និយាយថា មុននេះគេធ្លាប់ស្គាល់ថា យ៉ាទី គឺមានការរួសរាយរាក់ទាក់ណាស់ ក៏ប៉ុន្តែមួយរយៈចុងក្រោយ នាងហាក់មានចរិត ប្លែកខុសពីធម្មតា ដោយមានឫក្សពារឆ្មើងឆ្មៃ ជាងមុន។

ទន្ទឹមនឹងការបង្ហាញ អាកប្បកិរិយា មិនសូវល្អដាក់ទស្សនិកជន អ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈដូចគ្នានេះ ត្រូវបានប្រភពមួយចំនួនបញ្ចេញ មតិស្រដៀង គ្នានេះថា ការតម្កើងឫកពារ ក៏ដូចជាឥរិយាបទ មិនសមរម្យ ពីសំណាក់ពិធីការិនីរូបនេះ អាចនាំឱ្យការងារសិល្បៈ របស់នាងមានការធ្លាក់ចុះ ព្រោះតែការមិនពេញចិត្ត និង សំឡេងនៃការរិះគន់ កាន់តែខ្លាំងទ្បើង ពីសំណាក់អ្នកគាំទ្រ ។

ជុំវិញបញ្ហាខាងលើនេះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា គង់ វង្សយ៉ាទី ជាច្រើនសារ តែទូរស័ព្ទខលចូលគ្មានអ្នកទទួល។ យ៉ាងណាមិញ LookingTODAY ស្វាគមន៍ រាល់ការចេញមុខបំភ្លឺ ពីកញ្ញា គង់ វង្សយ៉ាទី៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh