CamNews

តារា 

ឆាយ វិបុល បញ្ចប់ជិវិត ស្នេហាជាមួយ សូ ដានីតា ហាមអ្នកកាសែតមិនឲ្យ ផ្សាយរឿងមិនល្អ

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ Looking TODAY បានចុះផ្សាយពីរឿង លោក ឆាយ វិបុល ដែលជា
គូដណ្តឹងឆ្លងទ្វីបរបស់ សូ ដានីតា ត្រៀមរៀបការជាមួយគ្នា ប៉ុន្តែជួប្រទះនូវ ភាពរកាំរកូសនេះ
បានបង្ហោះរូបថត លើគេហទំព័រ Facebook របស់លោក ដោយចោទ សូ ដានីតា ថា ជាស្រីផិត
ក្បត់នោះ ស្រាប់តែថ្មីៗនេះលោកបាន សរសេរនៅលើគេហទំព័រ Facebook ដដែលថា រវាងលោក
និងសូដា នីតា បានបញ្ចប់គ្នាហើយ ពោល គឺគ្មានអ្វីទំនាក់ទំនងគ្នាទៀតទេ ។

លោក ឆាយ វិបុល ដែលហ៊ានប្រើពាក្យដោយ បើកចំហសដាក់លើ សូ ដានីតា ថា"ជាស្រីក្បត់"
បានសរសេរពាក្យពេចន៍ ជាភាសាអង់គ្លេស បង្ហោះលើគេហទំព័រ Facebook ថា “pls all news
and magazin don't write not good about her ,, because i and her finish , doy sa i and her men
yol jet knea and can't live with us te na ,,, pls stop write not good about my life and life her na
ok thank u !!!!” ដែលប្រែសម្រួលជាភាសាខ្មែរថា "សុំព័ត៌មាន និង ទស្សនាវដ្តីទាំងអស់ កុំសរសេរ
មិនល្អ ចំពោះនាងទៀត ព្រោះខ្ញុំ និងនាងបានបញ្ចប់គ្នាហើយ។ ដោយសារតែ ខ្ញុំ និងនាងមិនយល់
ចិត្តគ្នា ទើបមិនអាចរស់នៅជាមួយគ្នាបាន។ សុំឈប់សរសេរអ្វីដែលមិនល្អ ពីជិវិត ខ្ញុំ និងនាងទៀត
អរគុណ!!!” ។

ពាក្យសំដីទាំងអស់នេះ ពុំបានបញ្ជាក់ពីមូលហេតុ ច្បាស់លាស់ថា មានរឿងអ្វីកើត ឡើងនោះទេ
បានជា លោក ឆាយ វិបុល សរសេរបែបនេះក្នុងបណ្ដាញហ្វេសប៊ុក ហើយបែរជាក្រឡាស់ ពាក្យ
សំដីវិញ កុំឲ្យបណ្ដាញសារព័ត៌មាន ចុះផ្សាយអាក្រក់ពីនាង និងរូបលោក ឬក៏លោក ខ្លាច សូដានីតា
ខឹងហើយនាងនឹងអាចប្តឹង លោកពីបទបរិហាកេរ្តិ៍ឈ្មោះ ជាសាធារណៈតាមផ្លូវច្បាប់?

បន្ទាប់ពីមានការបង្ហោះ រូបភាពនោះហើយ សូ ដានីតា បានបញ្ចេញប្រតិកម្មខ្លាំងៗ និងព្រមានទៅ
អតីត គូដណ្តឹងហេងស៊យ លោក ឆាយ វិបុល វិញថា "បើគ្រាន់តែទៅញុំាអី ជាមួយមិត្តភក្តិ សិល្បៈ
ដូចគ្នា ហើយមាន គេគិតថា វាជារឿងក្បត់ដែរនោះ បែកគ្នាទៅ "។ សូដា នីតា បានបន្តប្រយោគ
របស់នាងទៀតថា "ឃើញថា នៅលើគេហទំព័រ Facebook មានសរសេរពីរឿង ស្នេហាច្រើនណាស់
តែនាងខ្ញុំសូមមានតែពាក្យ ១ម៉ាត់ប៉ុណ្ណោះ បើស្រឡាញ់គ្នាហើយ មានការប្រច័ណ្ឌពេក ហើយមិន
ទុកចិត្តគ្នា បែកគ្នាទៅ!"។

រឿងរ៉ាងស្នេហា ប្រេះឆាខាងលើនេះ មជ្ឈដ្ឋានអ្នកតាមដាន សកម្មភាពតារាខ្មែរ អាចសន្និដ្ឋានបានថា
ប្រសិនបើលោក ឆាយ វិបុល គិតថា ចង់បែកគ្នាជាមួយ សូដា នីតា មែន លោក មិនគួរណាហ៊ាន ប្រើ
ពាក្យធ្ងន់ៗចោទ សូ ដានីតា ថា "ជាស្រីក្បត់" នោះទេ ព្រោះបើពិចារណាឲ្យ ស៊ីជំរៅទៅលើពាក្យនេះ
គឺមានន័យធ្ងន់ធ្ងរណាស់ ឬមួយក៏លោកគិតថា នៅពេលដែលបណ្តាញ សារព័ត៌មានចុះផ្សាយ ព្រោង
ព្រាតហើយនោះ ធ្វើឲ្យលោកដឹងពីកំហុស របស់ខ្លួន ហើយក៏ព្យាយាម កែប្រែកំហុស នោះវិញ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay vibol and so danita entertainment khmer star