CamNews

កំសាន្ត 

ពៅ លីដា មិនហ៊ាន​រំពឹងខ្ពស់ នឹងមុខរបរថ្មី​បើក​ហាង​សាឡន

ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់សោភា កញ្ញា ពៅ លីដា បន្ទាប់ពីឈានជើង ប្រឡូកក្នុងសិល្បៈ បានយូរគួរសមរួចមក នាងមានផ្ទះ ដ៏ស្កឹមស្កៃជ្រកកោន បើទោះបីជាចំណូល បានពីសិល្បៈ ត្រូវបានអ្នកសិល្បៈ មួយចំនួននិយាយថា ទិញខោអាវមិនគ្រប់ក៏ដោយ តែនាងមាន ហេតុផលគ្រប់គ្រាន់ គឺនាងបានជួបឪពុក ដែលបែកគ្នារាប់ឆ្នាំ ជាអ្នកឧបត្ថម្ភ បូករួមចំណូលនានា ទើបនាងអាចទិញផ្ទះ នេះបានរស់នៅយ៉ាងរំភើយ ។

ថ្មីៗនេះ មិនត្រឹមតែបានផ្ទះជ្រកកោន ដ៏ឡូយឆាយនោះទេ តារាសម្ដែង ស៊ីត្រេមុខបែបជនបទ ពៅ លីដា បានក្លាយជាម្ចាស់ ហាងសាឡនដ៏ថ្មីសន្លាងមួយ ដែលប្រភពពីអ្នកជិតខាង បាននិយាយថា នាងចាយប្រាក់ជាច្រើនពាន់ដុល្លារ ក្នុងការបង្កើតអាជីវកម្មថ្មីនេះ ។ ចម្ងល់បានចូលមកដល់ទៀតហើយ ព្រោះនាងមិនសូវ មានកាងារសិល្បៈ ដូចមុនឡើយ តើនាងបានប្រាក់ ពីណាសម្បូរ ហូរហៀម្ល៉េះ?

ជំនួបជាមួយ LookingTODAY កាលពីពេលថ្មីៗនេះ ស្រីស្រស់ ពៅ លីដា បាននិយាយថា នាងពិតជាបានក្លាយជាថៅកែ ហាងសាឡនថ្មីមែន តែមិនបានចំណាយប្រាក់ច្រើនណាស់ណាឡើយ នាងក៏សុំមិនបញ្ជាក់ដែរថា ចំណាយអស់ច្រើនប៉ុន្មានដែរ ។ សម្រាប់មុខរបរ លើកសម្រស់អ្នកដទៃនេះ ជាមុខរបមួយថ្មីសម្រាប់នាង វាមិនងាយស្រួល ក្នុងការគ្រប់គ្រង មុខរបរថ្មីនេះទេ ព្រោះត្រូវស្វែងយល់ ពីតម្រូវការរបស់អតិថិជន និងត្រូវមើលកូនចៅ ក្នុងហាងថា ពួកគេបម្រើភ្ញៀវ បានល្អឬអត់ ។ បន្ទាប់ពីដំណើរការ ជាងមួយខែមកនេះ ពៅ លីដា បាននិយាយថា កាប់កបគួរសម ។

សម្រាប់មុខរបរ ហាងរក្សាសម្រស់ ធ្វើសក់ផាត់មុខនេះ ជាហាងពេញនិយម សម្រាប់តារាស្រីណាស់ ព្រោះពួកគេខ្លះមានជំនាញនេះស្រាប់ ។ ជាក់ស្ដែង នាង ចន ច័ន្ទលក្ខិណា ក៏មានហាងផាត់មុខ មានតម្លៃគួរសម មានភ្ញៀវចេញចូលឲ្យរដឹក  ។ ជាមួយគ្នានេះ កញ្ញា ហេង ម៉ារ៉ាឌី វិញ មិនចាញ់ ចន ច័ន្ទលក្ខិណា ដែរ ព្រោះនាង ជាអ្នកផាត់មុខតាមកញ្ចក់ ទូរទស្សន៍ ស៊ីធីអិនដ៏ល្បីម្នាក់ ផងដែរ ។

 ទស្សនិកជន មិនទាន់ដឹងទេថា ពៅ លីដា អាចមានវាសនា ក្លាយជាម្ចាស់ហាងផាត់មុខដ៏ល្បី ដូចតារាល្បីៗខាងលើ ឬអត់ទេ ព្រោះនាងមិនទាន់ រៀបចំលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវដូចគេ ពោលកំពុងតែខ្វះខាត អ្នកមានសមត្ថភាព និងជំនាញ ក្នុងហាងរបស់នាង នៅឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh