ចម្លែកៗ ៖ ជាការពិត កម្មវិធីរៀបអាពាហ៍ពិពាហ៍ គឺជាថ្ងៃមង្គលមួយ ដែលគូស្វាមីភរិយា នឹង
មិនអាចបំភ្លេចបាន ដូច្នេះ ដើម្បីញ៉ាំងអោយកម្មវិធីមួយនេះ រឹតតែមានភាពប្លែក សប្បាយរីក
រាយ ក៏ដូចជា និងមិនអាចបំភ្លេចបាន ជារៀងរហូតនោះ គូស្វាមីភរិយា ដែលមានឈ្មោះ
Abby និង Nate Netti ក៏បានគួបផ្សំគំនិត ដោយបង្កើតអោយមានការរាំ Harlem Shake នៅ
ក្នុងអំឡុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយនេះ។
គួរបញ្ជាក់ផងដែរថា វីដេអូ ដែលជាកម្មវិធីរៀបអាពាហ៍ពិពាហ៍នេះ ពិតជាទទួលបានការ
ចាប់អារម្មណ៍ជាខ្លាំង ក៏ព្រោះតែវាមានភាពប្លែកជាង កម្មវិធីរៀបអាពាហ៍ពិពាហ៍ដទៃមួយ
ចំនួនផ្សេងទៀត ដោយមានការរាំបទ Harlem Shake ខណៈពេលដែលបទមួយនេះ ក៏
កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ជ្រាបកាន់តែច្បាស់ ថាតើកម្មវិធីមួយនេះ មាន
ភាពប្លែកយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy