CamNews

មិនគួរឲ្យជឿ 

ស្រៀវស្រើប អស់សព្វសាច់ ខណៈភ្ញៀវ ទេសចរចិត្តសឿង បង្ហោះរូបខុសច្បាប់ ចូលអ៊ិនធើណេត

មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មានបរទេស អាស៊ី
វ័ន   ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា នៅ
ក្នុងប្រព័ន្ធអ៊ីនធើណេតឯណោះវិញ     ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង   ខណៈពេលដែលភ្ញៀវ
ទេសចរ​ចិត្តហ៊ានក្លាមួយរូប    បានបង្ហោះរូបស្រៀវសាច់  ​    ខណៈពេលដែលគេហ៊ានឡើងទៅ
អាគារខ្ពស់កប់ពពក    ដោយខុសច្បាប់   នឹងមានគោលបំណង    ត្រឹមតែថតរូបមួយសន្លឹកតែ
ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា    ករណីថតរូបស្រៀវសាច់ខាងលើនេះ  បានកើតឡើងនៅឯប្រទេសសឹង្ហ
បុរី។ គ្រាន់តែរូបមួយសន្លឹកសោះ ហេតុអ្វីបានជាបង្កជាភាពភ្ញាក់ផ្អើល ? ចម្លើយនោះគឺថា ការ
ហ៊ានប្រឈមនឹងគ្រោះថ្នាក់ ដោយឈរទៅនឹងគែមនៃចុងអាគារដ៏ខ្ពស់មួយនេះ វាអាចនឹងបង្ក
ជាគ្រោះថ្នាក់ដល់អាយុជីវិតបាន បើសិនណាមានការធ្វេសប្រហែសតែបន្តិចនោះ។

ដោយឡែក បើតាមប្រពសារព័ត៌មានដដែល បានបន្ថែមអោយដឹងផងដែរថា រូបថតនេះផ្ទាល់
ត្រូវបានបង្ហោះចូល   ទៅក្នុងបណ្តាញអ៊ីនធើណេត  ដោយភ្ញៀវទេសចរ   ជនជាតិរុស្ស៊ី ឈ្មោះ
Raskalov ដោយមានសរសេរបញ្ជាក់ថា ៖ ការផ្តិតយកនូវទិដ្ឋភាពចុះទៅក្រោមពីកំពស់អាគារ
ដ៏ខ្ពស់ជាងគេ  នៅសឹង្ហបុរីលើកនេះ  វាពិតជាមានអារម្មណ៍អស្ចារ្យមែនទែន   ដែលជាចលករ
ជំរុញអោយខ្ញុំ  ខំព្យាយាមគេចពីការតាមចាប់   រហូតដល់បានឈានជើងជាន់ ដំបូលអាគារដ៏
ខ្ពស់មួយនេះ ដោយខុសច្បាប់៕

ប្រការគួរចងចាំ ៖  គួរណាកុំយកជីវិតទៅលលេងនឹងល្បែងគ្រោះថ្នាក់ , សុវត្ថិភាពជា
ចំបង , ប្រហែសតែមួយវិនាទី   ជីវិនឹងបាត់បង់ ( ហាមដាច់ខាត  មិនត្រូវយកតម្រាប់
តាម) ៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic