ពន្លឺព្រះអាទិត្យ និងភាពកខ្វក់មានឥទ្ធិពលយ៉ាងអាក្រក់ចំពោះសក់របស់អ្នក។ ការប្រើឧបករណ៍ផ្លុំសក់ឱ្យស្ងួត ការប្ដូរពណ៌សក់ និងការព្យាបាលសក់ដោយប្រើកម្ដៅក្ដៅផ្សេងៗ ដែលអ្នកប្រើប្រាស់រាល់ថ្ងៃ ធ្វើឱ្យសក់របស់អ្នកបាត់នូវភាពរស់រវើក និងរីករិល។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន ដែលមានប្រសិទ្ធភាពធ្វើឱ្យសក់របស់អ្នកភ្លឺរលោង៖
ប្រើប្រេង និងម៉ាស្សា៖ លោកស្រីវេជ្ជបណ្ឌិត Jamuna Pai អ្នកឯងកទេសផ្នែកកែសម្ផស្សបានមានប្រសាសន៍ថា “ទម្លាប់នៃការប្រើប្រេងលើសក់គឺជាជម្រើសដ៏ល្អ សម្រាប់ស្រទាប់ខាងក្រៅនៃសក់ ដែលមានលក្ខណៈដូចជាមួកគ្របក្បាលអញ្ចឹង”។ លោកស្រីបានផ្ដល់អនុសាសន៍ថា “ការធ្វើម៉ាស្សា គឺជាទិកនិកដ៏ល្អដើម្បីលើកកម្ពស់ចរន្ដឈាមរត់ ហើយជាលទ្ធផលជួយសក់របស់អ្នកលូតលាស់បានល្អ”។
ប្រើថ្នាំអប់សក់ និងសេរ៉ូម៖ ការប្រើថ្នាំអប់សក់ និងសេរ៉ូមគឺជាវិធីដ៏ល្អដើម្បីកម្ចាត់សក់ស្ងួត និងសក់គន្ទ្រីងកន្ទ្រើង។ ចំពោះការថែរក្សាសក់របស់អ្នក។ ចំពោះការរក្សាសក់របស់អ្នក ដោយប្រើកន្សែងពោះគោក្ដៅគ្របលើក្បាល ដែលមានដាក់ថ្នាំអប់សក់ដែលនោះ នឹងរក្សាសក់ឱ្យមានរបៀបរៀបរយល្អ។
រក្សារាងកាយរបស់អ្នកមិនឱ្យខ្សោះជាតិទឹក៖ រាងកាយមិនខ្សោះជាតិទឹក គឺជាអ្វីដែលអ្នកត្រូវការ ពីព្រោះជាតិទឹកនេះអាចបាត់បង់ទៅយ៉ាងងាយស្រួល។ លោកស្រីវេជ្ជបណ្ឌិត Rashmi Shetty បានមានប្រសាសន៍ថា “សូមពិសាទឹកឱ្យបានច្រើន ពីព្រោះទឹកនឹងផ្ដល់សំណើមគ្រប់គ្រាន់ដល់សក់របស់អ្នកតាម ដែលអ្នកត្រូវការ។
ការព្រួយចិត្ដ៖ កម្រិតស្រ្ដេសប្រចាំថ្ងៃរបស់អ្នកនឹងអាចកើនឡើងខ្ពស់ ប្រសិនបើអ្នកមានជីវិតរស់នៅប្រកបដោយភាពច្របូកច្របល់ មិនយូរមិនឆាប់ស្រ្ដេសនេះនឹងចាប់ផ្ដើមបង្ហាញឱ្យឃើញនៅលើស្បែក និងសក់របស់អ្នក។ ការលៃពេលវេលាពីភាពរវល់ដើម្បីថែទាំខ្លួនឯង អាចមានប្រសិទ្ធភាពខ្ពស់ដើម្បីកាត់បន្ថយស្រ្ដេស។ ក្រៅពីអនុវត្ដទិកនិកថែរក្សាសក់ខាងលើ វាជារឿងសំខាន់ក្នុងការលៃពេលវេលាសម្រាក និងធ្វើសមាធិ ឬអង្គុយបិទភ្នែករយៈពេល ១០ ទៅ ១៥នាទីរាល់ថ្ងៃដើម្បីកម្ចាត់ភាពស្រ្ដេស ៕
ប្រែសម្រួល ៖ សារ៉ាត់
ប្រភព ៖ timeofindia