ព័ត៌មានកីឡា៖ ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញ កាលពីថ្ងៃច័ន្ទ បានដាក់សំណើរ មួយទៅកាន់ តុលាកាជាតិ ដើម្បីបើកការកាត់ក្ដីប្រឆាំងទៅនឹងថ្នាក់ដឹកនាំកំពូលក្រុមបាល់ទាត់ Barcelona គឺលោក Josep Bartomeu ព្រមទាំង អតីតប្រធានក្រុមគឺលោក Alexandre Sandro Rosell លើករណីគេចវេសពីការបង់ពន្ធ រូមបញ្ចូលទាំង ករណីចុះហត្ថលេខាយល់ព្រម ទទួលខ្សែប្រយុទ្ធជនជាតិ ប្រេស៊ីលគឺកីឡាករ Neymar ។
ក្នុងសេចក្ដីថ្លែងការណ៍ របស់ព្រះរាជអាជ្ញាបាន អំពាវនាវស្នើរតុលាការជាតិកាត់ទោស លោក Bartomeu ឲ្យជាប់គុកចំនួន ២ ឆ្នាំ និង លោក Sandro Rosell ច្រើនជាង ៧ ឆ្នាំ ទៅតាមទំងន់ទោសដែលត្រូវជាប់ការសង្ស័យ លើកំហុសកិបកេងប្រាក់ពន្ធ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះក្លឹបផ្ទាល់ផងដែរ ក៏ត្រូវធ្វើការផាកពិន័យគិតជាទឹកប្រាក់គឺដល់ទៅ ២៤ លានដុល្លារផងដែរ ពីបទគណនាបរិមាណពន្ធខុសកាលពីឆ្នាំ ២០១១-១៣-១៤ ដែលត្រូវបានធ្វើការចោទប្រកាន់ ។
តាមការស៊ើបអង្កេតរបស់ ចៅក្រម Pablo Ruz បានកំណត់ថា អ្នកទាំងពីរខាងលើ ត្រូវបានជាប់ការចោទប្រកាន់ពីបទក្លែងបន្លំតម្លៃខ្លួនពិតប្រកដនៃការចុះហត្ថលេខាទទួល កីឡាករ Neymar និង ការកេងប្រវ័ញប្រាក់បង់ពន្ធប្រចាំឆ្នាំ ។
ទន្ទឹមនឹងការចោទប្រកាន់នេះផងដែរ ចៅក្រម Pablo Ruz បានទុកពេលវេលាចំនួន ១០ ថ្ងៃទៅឲ្យ ព្រះរាជអាជ្ញាដើម្បីប្រមូលភស្ដុតាងឲ្យបានគ្រប់គ្រាន់ ប្រគល់ជូនគាត់ ដើម្បីធ្វើការដោះស្រាយ ព្រមទាំងការពារ។ ហើយការសម្រេចនេះ ព្រះរាជអាជ្ញាក៏យល់ព្រមទាំងស្រុងហើយមិនត្រឹមតែប៉ុណ្ណោះ សេចក្ដីសម្រេចពិន័យលើក្រុម Barcelona យ៉ាងតិច ៨៤ លានយូរ៉ូ ក៏គាត់យល់ព្រផងដែរ។
ប៉ុន្ដែទន្ទឹមនឹការចោទប្រកាន់នេះ ក៏លេចចេញសេចក្ដីថ្លែងការមួយពី ក្រុម Barcelona ផងដែរថា អ្នកទាំងពីរគឺជាមនុស្សស្អាតស្អំ គ្មានកំហុសអ្វីនោះទេ ហើយសេចក្ដីសំណើរទៅកាន់តុលាជាតិនោះ គឺជារឿង មួយមិនត្រឹមត្រូវនោះដែរ ដើម្បីដោះស្រាយបញ្ហានេះ ហើយម្យ៉ាងទៀតវាអាចនឹងមានការបែកធ្លាយជាប់ជាបទឧក្រិដ្ឋ។
ក្រុម Barcelona ក៏ធ្លាប់បានលើកឡើងផងដែរ ពីកាលដែល Sandro Rosell បានចុះហត្ថលេខាលាលែងពីដំណែង កាលពីឆ្នាំ ២០១៤ នៅពេលនោះ គាត់ក៏ជាប់ឈ្មោះជាជនសង្ស័យ ក្នុងករណីនេះ ហើយត្រូវបានស្ថិតក្នុងការតាមដានស៊ើបអង្កេតផងដែរពី បញ្ហាតម្លៃដែលត្រូវលាក់បាំង។
គូសបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ចៅក្រម Pablo Ruz មិនទាន់ចេញសេចក្ដីសម្រេច បើកសវនាការ កាត់ទោសនៅឡើយនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ foxsports