អន្តរជាតិ ៖ អគ្គីភ័យដ៏កំណាច ឆាបឆេះអាគារមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងតៃវ៉ាន់
ប្រល័យជីវិតអ្នកជម្ងឺយ៉ាងអណោចអធមចំនួន ១២ នាក់ ស្របពេលដែល ៦០ នាក់ផ្សេងទៀត
បានរងរបួស នេះបើយោងតាមរបាយការណ៍សារព័ត៌មានប្រទេសចិន chinadaily ដែលបាន
ចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ។
គួរបញ្ជាក់ផងដែរថា អគ្គ៏ភ័យដ៏កំណាចប្រល័យអាយុជីវិតមួយនេះ បានកើតឡើងកាលពីព្រឹក
ម្សិលមិញនេះ ពោលគឺនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១២ វេលាម៉ោងប្រមាណជាង
៣ ទាបភ្លឺ ភាគខាងត្បូងប្រទេសតៃវ៉ាន់។
លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែលក៏បានបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវអគ្គីភ័យនេះមិនទាន់បានដឹង
ច្បាស់នៅឡើយទេ ខណៈពេលដែលភ្នាក់ងារមានសមត្តកិច្ច កំពុងតែធ្វើការតាមដានស៊ើប
អង្កេត៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily