តំបន់មជ្ឈឹមបូព៌ា គឺជាតំបន់ទីផ្សាររថយន្តដ៏ធំបំផុត ទីបី នៅលើពិភពលោក ដែលលក់ BMW 7-Series ដាក់ជាងគេ។ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ បានផលិតរថយន្ត BMW ម៉ូដែលថ្មី ជំនាន់ ក្រោយ មួយទៀត ដែលមានឈ្មោះ BMW 760Li ដើម្បីផ្គត់ផ្គង់ទីផ្សាររថយន្តនៅលើពិភពលោក។
រថយន្ត BMW 760Li ម៉ូដែលថ្មី ឆ្នាំ២០១៣ នេះ បំពាក់មកជាមួយនឹងម៉ាស៊ីន ១២ ស៊ីសាំង ៦,០លីត្រ និងមានបំពាក់ឧបករណ៍ ដ៏ប្រណិតនៅខាងក្នុងរថយន្ត និងមានល្បឿនលឿនអាចបើកបរបានល្បឿន ១៥៥ ម៉ាយ/ម។
អ្វីដែលពិសេសនោះ គឺរថយន្ត BMW 760Li ម៉ូដែលថ្មី មានពណ៌ដ៏ស្រស់ស្អាត ចំនួន ៨ពណ៌ ដើម្បី ជាជំរើសឱ្យអតិថិជន ងាយស្រួលជ្រើសរើស ទៅតាមដែលខ្លួនស្រលាញ់។ ពណ៌ដែលពេញនិយម និង មានអ្នកប្រើប្រាស់ ច្រើនជាងគេ មានពណ៌៖ ខៀវ ខ្លាញ់ក្តាម និង ពណ៌ទឹកប្រាក់៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed