CamNews

ព័ត៌មានជាតិ 

កាច់កម៉ូតូ នៅកោះពេជ្រ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនមុខ វត្តបុទុម ខណៈកំពុង ជិះតាមផ្លូវ

ភ្នំពេញ៖ ជនសង្ស័យ បុរស នារី ពីររូបត្រូវកម្លាំង កងរាជអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួន នៅម៉ោង ប្រមាណ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅម្តុំចំណុចមុខ វត្តបុទុម ខណៈដែលកំពុង ជិះម៉ូតូមួយគ្រឿង ដែលបក្ខពួកខ្លួន បានលួចកាច់ក បានសម្រេចនៅកោះពេជ្រ។

តាមប្រភពពីមន្រ្តី កងរាជអាវុធហត្ថ ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យទាំងពីរនោះ ទី១.ឈ្មោះ ឃុន ឡាលីន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកលក់មីឆា ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និងទី២.ឈ្មោះ ហុក ណារិន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិតាស្ករ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ចំណែកឯជនរងគ្រោះ ឈ្មោះ ជា ភ័ក្តី មុខរបរជាអ្នកសិល្បៈ មានស្រុកកំណើតនៅ ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹង មុនពេលកើតហេតុ ជា ភ័ក្តីនេះ បានទុកម៉ូតូនៅខាងមុខ មហោស្រប កោះពេជ្រ រួចខ្លួនឡើងសម្តែង ខណៈនោះ ជនសង្ស័យ ហុក ណារិន ក៏បានធ្វើសកម្មភាពកាច់ក របស់ជនរងគ្រោះ ម៉ាក ស៊ុយស៊ីគី និច ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1BP-6483។

សាក្សីបានបន្តទៀតថា ក្រោយពីកាច់កម៉ូតូ បានសម្រេចហើយ ជនសង្ស័យម្នាក់ទៀតឈ្មោះ ឡាលីន បានទៅ យកម៉ូតូពី ហុក ណារិន ជិះក្នុងគោលបំណងធ្វើអ្វីមួយ ស្រាប់តែពេល ជិះចេញពីកោះពេជ្រទៅ កម្លាំងកង រាជអាវុធហត្ថ ខណ្ឌចំការមន មានការសង្ស័យដោយ ម៉ូតូពុំមានស្លាក់លេខ ក៏ឃាត់ហើយធ្វើការសួរនាំ ទើបជន សង្ស័យសារភាព ហើយឈានដល់ការឃាត់ខ្លួន នាំមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌតែម្តង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh