CamNews

ភាពយន្ត 

Beauty And The Beast ឬ ស្រីស្អាត និងសត្វកំណាច ស្នេហាត្រូវបណ្តាសារ កុំឲ្យកុលាប រុះរោយ នឹងទៅជាយ៉ាងណា?

កំសាន្ត ៖ ជាបេក្ខភាពខ្សែភាពយន្តធំបំផុត នាដើមឆ្នាំ ២០១៧ នេះ ពី Disney ខ្សែភាពយន្តរឿង The Beauty And The Beast បានធ្វើឲ្យអ្នកទស្សនារាល់គ្នាមិនសរសើរ មិនបានកាលពីរាត្រីថ្ងៃទី ៨ មិនា កន្លងទៅនេះ ថាជាបេក្ខភាពខ្សែភាពយន្ត ស្នេហារ៉ូមែនទិក លាយឡំជាមួយនឹងចំរៀងល្អមើលហួស ពីការស្មាន ។ គួររំឮកថា កាលពីរាត្រីថ្ងៃទី ៨ មិនា កន្លងទៅនេះ នៅឯរោងភាពយន្ត លេជិន ទួល គោក មានកម្មវិធីដ៏អធឹកអធមមួយបានកើតឡើងនោះគឺ ការចាក់បញ្ចាំងមុនពេលកំណត់ពី ផលិត កម្ម Disney រឿង "Beauty and The Beast" ដែលមានការចូលរួមពីសំណាក់អ្នកគាំទ្រ យ៉ាងច្រើន កុះករ ក៏ដូចជា ពីអ្នកតំណាងតួឯកស្រី ក្នុងខ្សែភាពយន្ត តាមរយៈ Cosplay ផងដែរ ។ 


The Beauty And The Beast គឺជាភាពយន្ត ដែលស្តែងចេញពីការកែសម្រួលសាច់រឿងព្រេងនិទានបុរាណ អំពីព្រះអង្គម្ចាស់យក្ស និងនារីវ័យក្មេង ដែលលង់ស្រឡាញ់គ្នា។ បណ្តាសាតែមួយគត់ មុន នឹងផ្កាកុលាបចាកទងនោះ បើសិននៅតែដោះមិនបាននោះទេ ព្រះអង្គម្ចាស់នឹងក្លាយទៅជាសត្វ កំណាចជារៀងរហូត ហើយបណ្តាសានោះទេ មុនពេលផ្កាកុលាបរុះរោយចាកទងអស់ តម្រូងឲ្យមាន នារីដ៏ស្រស់ស្អាត លង់ស្រឡាញ់សត្វកំណាច ដោយចិត្តនឹងចិត្ត និងការលះបង់ ដែលគេអាចនិយាយ បានថាស្នេហាស្មោះ ។ ឧបសគ្គនោះគឺ​ តើស្រីស្អាតណាទៅ បែរជាមកលង់ស្រឡាញ់សត្វកំណាច យ៉ាងដូច្នេះ ចឹងទេ ដើម្បីស្រាយចម្ងល់ មានតែរង់ចាំតាមដានទស្សនាខ្សែភាពយន្តខ្នាតធំ ពី Disney រឿង The Beauty And The Beast ដែលគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះហើយ នៅគ្រប់រោងភាព ​យន្តទំនើបៗ ក្នុងស្រុកខ្មែរ នៅថ្ងៃទី ១៦ មីនា ២០១៧ ខាងមុខនេះ ។ ធ្លាប់ដឹងហើយថា Disney មិន ធ្លាប់ធ្វើឲ្យលោកអ្នកខកបំណងនោះទេ តាមរយៈស្នាដៃសាច់រឿងថ្មីៗរបស់ខ្លួន​ ចឹងទេ លើកនេះ ក៏ ដូចគ្នា ធានាថាមិនខកបំណង ព្រោះល្អមើល ជក់ចិត្ត រូបភាពត្រជាក់ភ្នែក តាំងតែពីដើមដល់ចប់ ។




ដឹកនាំសាច់រឿងដោយ Bill Condon និងចូលរួមសម្តែងដោយតារាសម្តែង ហូលីវូដ នាង  Emma Watson ដើរតួជា Belle និង លោក Dan Stevens ដើរតួជាសត្វកំណាច ដែលការពិតនោះ លោកគឺជា ព្រះអង្គម្ចាស់ ដែលត្រូវបណ្តាសារ ។ ជ្រាបកាន់តែច្បាស់ ថ្ងៃទី ១៦ មីនា សប្តាហ៍ក្រោយនេះ ចាក់ បញ្ចាំងហើយ ចឹងតោះទៅទស្សនាទាំងអស់គ្នា ៖ 



ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។






Tags: Westec Journey to the west 2 Movie Jaikon Beauty And The Beast