មិនគួរអោយជឿ ៖ បើតាមការដកស្រង់សារព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រប្លែក
បរទេស ស្កាយ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ឆ្កែមួយក្បាលដែលមាន
ឈ្មោះថា Lilo ក្នុងរយៈពេលត្រឹមតែ ៩០ នាទី ក៏បានវិវត្តន៍ខ្លួន ក្លាយទៅជា ខ្លាកំណាចទៅវិញ
បន្ទាប់ពីម្ចាស់ របស់់វា បានយកវាទៅលាបពណ៌ នៅឯហាងឆ្កែមួយកន្លែង ដែលប្រើប្រាស់
ផលិតផលល្អប្រកបទៅដោយគុណភាព។
ដោយឡែក លោក Matt Curran មកពី Gold Coast ប្រទេសអូស្រ្តាលី ដែលត្រូវជាម្ចាស់ឆ្កែ
មួយក្បាលនោះ បានគូសបញ្ជាក់ផងដែរថា មូលហេតុពិត ដែលគាត់បានបែកគំនិតក្នុងការ
ធ្វើបែបនេះឡើង ក៏ព្រោះតែគាត់ចង់ធ្វើអោយ ក្មួយស្រីវ័យ ៤ ឆ្នាំរបស់ខ្លួន មានភាពភ្ញាក់ផ្អើល
ក្នុងឧកាសកម្មវិធីប្រារព្ធខួបកំណើត ឈានចូលវ័យ ៤ ឆ្នាំ។ ដោយឡែក បើនិយាយពីសុពល
ភាព នៃការលាបពណ៌ទៅលើឆ្កែមួយក្បាលនោះ គឺទុកបានដល់ទៅ កន្លះឆ្នាំ បន្ទាប់ពីបាន
ចំណាយពេលជាង ៩០ នាទី ក្នុងការលាបពណ៌៕
លោក Matt Curran និង Lilo
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ