CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក សាទរ ក្នុងការចាត់តាំង នាយករដ្ឋមន្រ្តីថ្មី ខណៈបេក្ខភាព នាយករដ្ឋមន្រ្តីទាំងពីរ កំពុងមានបញ្ហា

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី កាល ពីប៉ុន្មានម៉ោងមុននេះ   បាន ចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថា ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ាបានសរ បញ្ជាក់អោយដឹងថា ការតែងតាំងលោក Haider al-Abadi ជាបេក្ខភាព  នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេស អ៊ីរ៉ាក់ នោះ គឺជាជំហានថ្មីមួយដែលប្រទេសនេះ ទទួលយកតាមការសន្យា ។

លោក អូបាម៉ា ទទួលស្គាល់អោយដឹងថា ស្ថានការណ៍នៅក្នុងប្រទេស អ៊ីរ៉ាក់ មានភាពយ៉ាប់យឺន ស្រប ពេលដែលលោកជម្រុញអោយមេដឹកនាំនយោបាយក្នុងប្រទេស ធ្វើការរួមគ្នាឡើងវិញ  ។ គួរបញ្ជាក់ថា ព្រឹកថ្ងៃច័ន្ទ ម្សិលមិញនេះ ប្រធានាធិបតីប្រទេស អ៊ីរ៉ាក់ បានស្នើអោយលោក  Abadi បង្កើតរដ្ឋាភិបាល ថ្មីមួយ​ ខណៈចលករមួយនេះ​ត្រូវបានគេមើលអោយឃើញថា  ជាការ ព្រងើយ កន្តើយ ដោយមិនអើពើ ឬក៏ខ្លាចរអា ទៅនឹងបេក្ខភាពនាយករដ្ឋមន្រ្តីកាន់តំណែង លោក Nouri Maliki នោះទេ ។

គួររំឭកថា លោក  Maliki  បានបញ្ជាក់អោយដឹងថា ការតែងតាំង និងចាត់តាំង បេក្ខភាព លោក Abadi លើកនេះ វាគឺជាការរំលោភទៅលើរដ្ឋធម្មនុញ្ញ ដោយនៅក្នុងនោះ លោកគម្រាមប្តឹង ថែមទៀតផង៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA