យើងបានដឹងហើយថា នៅលើលោកនេះ តែងកើតមានរឿងចម្លែកៗដែលនឹកស្មានមិន
ដល់ ស្របពេលនេះដែរ បើតាមប្រភពពត៌មានបានអោយដឹងថា ៖ មានផ្ទះចម្លែកមួយ
ពោរពេញទៅដោយលលាដ៏ក្បាលដែលមានចំនួនដល់ទៅ ១២០០ លលាដ៏ក្បាល។
លលាដ៏ក្បាលភាគច្រើនត្រូវបានគេគូរនិមិត្តសញ្ញាជារូបផ្កានៅចំកណ្តាលថ្ងាស និង ឈ្មោះរបស់
ម្ចាស់គេនោះដែលបានស្លាប់បាត់បង់ជីវិតទៅ ហើយក្រោយមកពួកវាត្រូវគេយកមកតំកល់ទុកនៅ
ក្នុងអាគារមួយនៅក្នុងប្រទេស អូទ្រីស។
ផ្ទះឆ្អឹងខ្មោចនេះ ត្រូវបានកកើតឡើងក្នុងអំឡុងសតវត្សទី ១២ ដោយសារតែនៅតំបន់នោះនៅ
ពេលនោះគ្មានទីកន្លែងគ្រប់គ្រាន់ក្នុងការតំកល់ ក៏ដូចជាបូជាសព ។ ដូច្នេះ ខាងក្រោមនេះគឺជា
រូបភាពមួយចំនួន ដែលបានដកស្រង់ចេញពីកន្លែងតំកល់មួយនេះ ដែលពោរពេញទៅដោយ
លលាដ៏ក្បាលដែលមានចំនួនដល់ទៅ ១២០០ លលាដ៏ក្បាល ហើយមើលទៅពិតជារន្ធត់ និងព្រឺ
សម្បុរមែនទែន ៖
លលាដ៏ក្បាលមួយចំនួនដែលត្រូវបានគេជីកយកមកតំកល់នៅទីនេះ
ដោយ ៖ រិទ្ធី
ប្រភព ៖ onlinenigeria