ព័ត៌មានអន្តរជាតិ ៖ ស្រីវ័យក្មេងជនជាតិចិន ដ៏ស្រស់ស្អាតម្នាក់ ត្រូវបានរកអោយឃើញថា
បានរងទារុណកម្មយ៉ាងទារុណ ស្របពេលដែលមានការវាយប្រហារពីសំណាក់បុរសម្នាក់
ដែលត្រូវបានគេជឿថា ជាដៃគូស្នេហានឹងគ្នា ហើយការឈ្លោះទាស់ទែងគ្នានោះគឺនៅលើ
ផ្លូវសាធារណៈថែមទៀតផង ពោលគឺនៅក្នុងក្រុង Changchun ប្រទេសចិន ។
បើយោងទៅតាមសាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានបញ្ជាក់អោយដឹងថា
គេបានស្តាប់លឺបុរសនោះស្រែកគំហកអោយនារីជនជាតិវ័យក្មេងនោះថា ៖ នេះហើយជា
លទ្ធផលដែលទើបតែត្រលប់មកផ្ទះ ជាង ៣ ខែមកនេះ។
គួររំឮកផងដែរថា បើយោងតាមសាក្សីម្នាក់ផ្សេងទៀត ដែលជាអ្នកផ្តិតរូបថតទាំងនេះ
លោក Song Tiebiao បានបញ្ជាក់អោយដឹងថា វាពិតជាពិបាកភ្នែកខ្លាំងណាស់ដូច្នេះហើយ
ខ្ញុំក៏សំរេចចិត្តចូលទៅឃាត់បុរសម្នាក់នោះ ស្របពេលដែលមនុស្សប្រមាណជាង៣០នាក់
ផ្សេងទៀត បានត្រឹមតែផ្អើលមើលតែប៉ុណ្ណោះ។ មិនបានប៉ុន្មានផងក្រោយពីមានការឃាត់
ពីសំណាក់ លោក Song បុរសចិត្តសឿងរូបនោះ ក៏បានវាយនាងសាជាថ្មី តែទោះជាយ៉ាង
ណា ការធ្វើបែបនេះនៅតាមទីសាធារណៈ វាមិនគប្បីនោះទេ បែរជាទទួលការវិះគន់យ៉ាង
ចាស់ដៃថែមទៀតផង៕
ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន