CamNews

កីឡា 

Diego Costa និង​ក្លាយ​ជា​កូន​តោ​ចង្កូម​ដ៏មុតស្រួចបំផុត បន្ទាប់ពីបានបង្វែទិសដៅ Everton ហើយ

ព័ត៌មានកីឡា៖ ភាពគ្មានមេត្ដារបស់ Chelsea បានបំបាក់ ការខិតខំប្រឹងប្រែងរបស់ Everton ដោយ​ការវាយ​ប្រហា​របស់កីឡាករជើងថ្មី គឺ​ Diego Costa បានបង្វែទិសដៅរបស់ Everton មកបរាជ័យវិញ។​

ស្របនិងការទទួលបានជោគជ័យផ្ទួនៗគ្នារបស់ Chelsea ក្នុងរដូវកាល Premeir League លោក Jose Mourinho មានក្ដីសោមនស្សជាខ្លាំងចំពោះក្រុមរបស់គាត់ លើសពីនេះទៅទៀត ក៏បន្ថែម​ការ​កោត​សរសើរ​​ចំពោះ​កីឡាករជើងថ្មី ទើបតែចុះហត្ថលេខាកាលពីដូវក្ដៅ ក្នុងតំលៃ ៣២ លានផោន ដែល​បានបំបាក់ទឹកចិត្ដ​ក្រុម Everton ។​

សមត្ថភាពដ៏អស្ចារ្យរបស់ Diego Costa ចំពោះក្រុមបានបង្ហាញយ៉ាងច្បាស់លាស់ គ្រប់ការ​ប្រកួត​កន្លង​​មក ដែលការប្រកួតទាំងនោះត្រូវបានគេ មើលឃើញថា សម្មិទ្ធិផលដែល​បង្កើតបានគឺចំនួប ៤ គ្រាប់ហើយ​ចាប់តាំងពីមានវត្ដមានក្នុងក្រុមថ្មីនេះ។ ទី ១ ប៉ះជាមួយ Burnley បាន ១ គ្រាប់ ទី២ ប៉ះ ជាមួយ Leicester បាន ១ គ្រាប់ទៀត និង ចុងក្រោយជាមួយនិង Everton បាន ២ គ្រាប់។​​ ចំណែក្ដី​សង្ឃឹម​ចុងក្រោយបង្អស់​គាត់រំពឹងទុកថា គ្រប់យ៉ាងគឺកានត់តែប្រសើរថែមទៀ​ត ពេលដែល​ឱកាស​និងកើតឡើងចំពោះកីឡាករ​ថ្មីម្នាក់នេះ។​

 






អាន៖ តោកំណាច Chelsea បំបាក់​ដៃគូរ​ប្រកួត Everton ៦ ទល់និង ៣

 


ប្រែសម្រួលដោយ៖ អឿ អ៊ុយ 
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News Chelsea Diego Costa