CamNews

មិនគួរឲ្យជឿ 

ពិតឬ គ្រូបង្រៀនប្រុសពីរនាក់ ធ្វើដំណើរជុំវិញ ពិភពលោក ដោយម៉ូតូកង់បី (Tuk Tuk) ?

មិនគួរអោយជឿ ៖ គ្រូបង្រៀនប្រុសពីរនាក់ ដែលជាជនជាតិអង់គ្លេស ក៏កំពុងតែធ្វើដំណើរ
ទេសចរណ៍របស់ខ្លួនទូទាំងពិភពលោក  ដោយជិះតែម៉ូតូកង់បី  (Tuk Tuk)  ដើម្បីធ្វើការផ្សព្វ
ផ្សាយទាក់ទិនទៅនឹងវិស័យអប់រំ  នេះយោងតាមការដកស្រង់សេចក្តីរាយការណ៍ ដែលទើប
តែបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា គ្រូបង្រៀនប្រុសទាំងពីរនាក់នោះ​  មានឈ្មោះថា Nick Gough និង Ric-
hard Sears បានចាប់ផ្តើមដំណើរទេសចរណ៍របស់ខ្លួន ដោយធ្វើដំណើរចេញពីទីក្រុងឡុងដ៍
នាខែសីហា កន្លងទៅ ដោយមានគោលបំណងធ្វើដំណើរទូទាំងពិភពលោកដោយផ្តើមចេញ
ពីចក្រភពអង់គ្លេស អឺរ៉ុប ក៏ដូចជា អាហ្រ្វិក ខណៈពេលដែលមកទល់នឹងពេលនេះ ពួកគាត់
បានធ្វើដំណើរបានដល់ទៅ ១៧,២០០ ម៉ាយ ហើយ។

យ៉ាងណាមិញ ទន្ទឹមនឹងការធ្វើដំណើរដ៏វែងឆ្ងាយមួយនេះ  ពួកគាត់បានប្រឈមជាមួយនឹង
ឧបសគ្គជាច្រើន   ដែលនៅក្នុងនោះរួមមានដូចជា  ៖  មានការគំរាមគំហែងពីសំណាក់សត្វ
កំណាច ក៏ដូចជា  បើកម៉ូតូកង់បី  ឆ្លងកាត់វាលភក់ ក៏ដូចជាថ្ម នៅក្នុងប្រទេស Kenya  និង
Tanzania ជាដើម។

ដោយឡែក  មកទល់នឹងពេលនេះ ពួកគាត់ទាំងពីរនាក់  បានធ្វើដំណើរមកដល់ទឹកដីអាស៊ី
ហើយ ពោលគឺ ពួកគាត់ក៏កំពុងតែមានវត្តមាននៅក្នុងក្រុង  Mumbai ប្រទេសឥណ្ឌា  ស្រប
ពេលដែលពួកគាត់នឹងធ្វើដំណើរកាត់បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ី  មុននឹងឆ្ពោះទៅកាន់
ទ្វីបអាមេរិកវិញ៕

ដោយ​ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic