CamNews

ព័ត៌មានអន្តរជាតិ 

រាត្រីទឹកឃ្មុំ ក្លាយជារាត្រីទឹកខ្មេះ ដោយសារស្នាដៃកូនក្រមុំ ??

ព័ត៌មានអន្តរជាតិ ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​  ដេលីម៉ែល  ដែលទើប
តែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា រាត្រីទឹកឃ្មុំរបស់គូសេ្នហាវ័យ
កណ្តាល បានក្លាយជារាត្រីទឹកខ្មេះនៅក្នុងគុកទៅវិញ  បន្ទាប់ពីកូនក្រមុំវ័យ៣២ ឆ្នាំត្រូវបានចាប់
ឃាត់ខ្លួន និងឃុំឃាំងទុកនៅក្នុងគុករយៈពេលមួយយប់ បន្ទាប់ពីនាងបានជះទឹកទៅលើមុខភ្ញៀវ
របស់ខ្លួន នៅក្នុងរាត្រីអាពាហ៍ពិពាហ៍របស់នាង។


    Amy Ward វ័យ ៣២ ឆ្នាំ ត្រូវជាកូនក្រមុំ និង កូនកំលោះឈ្មោះ Allen Herve វ័យ ៥៤ ឆ្នាំ

គួរបញ្ជាក់ផងដែរថា   កូនក្រមុំរូបនោះ  មានឈ្មោះថា  Amy Ward វ័យ ៣២ ឆ្នាំ និង កូនកំលោះ
ឈ្មោះ Allen Herve វ័យ ៥៤ ឆ្នាំ។ ពួកគេទាំងពីរនាក់ បានយល់ព្រមរៀបការជាមួយគ្នានៅឯស
ណ្ឋាគារ Bromley Court Hotel ភាគអាគ្នេយ៍ ទីក្រុងឡុងដ៍។តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា
នៅក្នុងរាត្រីរៀបអាពាហ៍ពិពាហ៍នោះ   ស្រាប់តែមានបុរសដែលជាភ្ញៀវមួយរូប បានបង្កជាភាព
ចលាចលនៅក្នុងកម្មវិធី ដែលជាហេតុធ្វើអោយកូនកំលោះវ័យ ៥៤ ឆ្នាំចូលទៅធ្វើការអន្តរាគមន៍
តែការអន្តរាគមន៍នោះមិនមានប្រសិទ្ធភាពនោះទេបែរជាបង្កើតជាជម្លោះតែម្តង​ស្របពេលដែល
កូនក្រមុំរូបនោះទប់ចិត្តមិនបាន  ក៏ស្ទុះទៅយកកែវទឹកគប់ទៅលើបុរស  ដែលជាអ្នកបង្កើតភាព
ចលាចល រហូតទាល់តែដាច់របួសស្នាមច្រមុះ នឹងមុខថែមទៀតផង។


    សណ្ឋាគារ Bromley Court Hotel ភាគអាគ្នេយ៍ ទីក្រុងឡុងដ៍ ទីកន្លែងប្រារព្ធពិធីមង្គលការ

ភ្លាមៗនោះ កាលដែលពិធីរៀបអាពាហ៍ពិពាហ៍ក្លាយជាការប្រវាយប្រទប់គ្នាហើយនោះ ភ្នាក់ងារ
មានសមត្តកិច្ចក៏បានចេញមុខធ្វើអន្តរាគមន៍ ដោយធ្វើការចាប់ឃាត់ខ្លួន​ ស្រ្តីវ័យ ៣២ ជាបណ្តោះ
អាសន្នពីបទបង្ករបួសស្នាម និងបុរសដែលជាអ្ន​កបង្កភាពចលាចល  ពីបទអុកឡុកពិធីរៀបអាពា
ហ៍ពិពាហ៍៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉េល


Tags: international news strange entertainment