CamNews

ព័ត៌មានអន្តរជាតិ 

"ឈប់ ឈប់ ដាក់កាំភ្លើងចុះ" ឈានដល់ការបាញ់សម្លាប់ អត្ថបទក្តៅ ចុចចូលអាន ច្រើនបំផុត​លើទំព័រ BBC

ព័ត៌មានអន្តរជាតិ ៖ ឃ្លីបវីដេអូមួយ ផ្តិតជាប់នូវទិដ្ឋភាពរួម ប៉ូលីសអាមេរិក បានបាញ់ប្រហារ និងបាន សម្លាប់បុរសអនាថាម្នាក់ បន្ទាប់ពីមានជម្លោះ នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ។

បន្ថែមពីលើនេះ ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ៖ ឃ្លីបវីដេអូនោះ សរបញ្ជាក់អោយឃើញ ពី ការប្រទាញប្រ ទង់នៃការប្រើអំពើហឹង្សា រវាងបុរស ជាជនអនាថា និង មន្រ្តីប៉ូលីសជាច្រើននាក់ផ្សេងទៀត​  នៅតំបន់ Skid Row ក្នុងក្រុង ។ ខណៈក្រុមមន្រ្តីប៉ូលីស កំពុងតែព្យាយាមធ្វើការបង្ក្រាប ស្ថានការណ៍រួមនាពេល នោះ គេស្រាប់តែលឺសម្លេងស្រែក ថា ៖ ដាក់កាំភ្លើងចុះភ្លាម ពីរទៅបីវិនាទី ក្រោយមក ក៏បាន  លាន់ឮ សម្លេងគ្រាប់ កាំភ្លើង ៥ គ្រាប់ បាញ់បន្លឺឡើងតែម្តង ។


យ៉ាងណាមិញ ប្រភពពីមន្រ្តីប៉ូលីស ពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថាតើ បុរសជាជនរងគ្រោះនោះ ដៃប្រដាប់ដោយកាំភ្លើងឬក៏យ៉ាងណា ។ សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា សង្កាត់ Skid Row កណ្តាលក្រុង Los Angeles ទីកន្លែងដែលកើតហេតុលើកនេះ ជាប្រជុំជនសំបូរ   ទៅដោយក្រុម មនុស្ស អនាថា ។ អ្នកនាំពាក្យអោយមន្រ្តីប៉ូលីសប្រចាំតំបន់ លោក Barry Montgomery អោយដឹងថា​ មន្រ្តីប៉ូលីសបានចុះអន្តរាគមន៍ ឆ្លើយតបទៅនឹងរបាយការណ៍ ថាមានករណី   ចោរប្លន់   នៅក្នុងតំបន់ កើតហេតុ ។ ប្រភពដដែលបានធ្វើការបដិសេធ ក្នុងការបញ្ជាក់តួរលេខពិត នៃ   ចំនួនមន្រ្តីប៉ូលីស ចុះ ធ្វើបទអន្តរាគមន៍ ខណៈ មានត្រឹមតែ ការស្រាយបំភ្លឺ អោយដឹងថា គ្មានប៉ូលីសណាមួយ រងរបួសនោះ ទេ ។ ទន្ទឹមនឹងនេះ ពុំទាន់មានការបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ ស្លាប់នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA 50 cent