CamNews

ភាពយន្ត 

Prometheus - ការស្វែងរកប្រភពដើម អាចនាំទៅទីបញ្ចប់

Prometheus ជាប្រភេទរឿងវិទ្យាសាស្រ្តថ្មីជាងគេរបស់ Ridley Scott។ ជាការពិត រឿងនេះមិនមាន
ការប្រយុទ្ធឬរឿងរន្ធត់នោះទេ (បើមាន ក៏មានតិចតូចតែប៉ុណ្ណោះ)។ ប៉ុន្ដែវាប្រកបដោយភាពអស្ចារ្យ។



ឈ្មោះរបស់ខ្សែភាពយន្ដនេះ ត្រូវបានគេយកតាមឈ្មោះ ព្រះ Prometheus ក្នុងរឿងព្រេងរបស់ក្រិក នៅពេលព្រះមួយអង្គនេះ ត្រូវបានព្រះ Zeus ផ្តន្ទាទោស ដោយសារហ៊ានយកភ្លើង នៅលើកំពូលភ្នំ Olympus មកអោយមនុស្ស។

តាមរយៈរឿងនេះ Scott ចង់និយាយពីការប្រើប្រាស់ខុសរបស់មនុស្សចំពោះបច្ចេកទេសទំនើប។
រឿងរ៉ៅ កើតឡើងនៅឆ្នាំ ២០៩៤ អាវកាសចរបានរកឃើញរូងភ្នំដែលមានរូបចម្លាក់ បង្ហាញអោយ ឃើញថា មានស្លាកស្នាមរបស់មនុស្សក្រៅភពនៅទីនេះ។ គេបានឡើងអាវកាសយាន “Prometheus” ដើម្បី​ទៅតាមស្លាកស្នាមមនុស្សក្រៅភពនោះ តែដំណើរគោចរកាន់តែវែងឆ្ងាយ ស្ថានភាពកាន់តែ
អាក្រក់។

Ridley Scott បានបង្ហើបឲ្យដឹងថា ខ្សែភាពយន្ដនេះ គឺមានការបង្ហើបពីសំនួរដែលមិនទាន់មានចម្លើយ
នៅក្នុងខ្សែភាពយន្ដមុន ដែលទាក់ទឹននឹង "Alien" ដែលត្រូវបានបញ្ចាំងលើកដំដូង កាលពីឆ្នាំ ១៩៧៩ គឺរឿង "បីសាចក្រៅលោក មកពីណា?"

ខ្សែភាពយន្ដ Prometheus បង្ហាញពីភាពអស្ចារ្យនៃបច្ចេកវិទ្យាអាវកាសដែលមនុស្សបាន និងកំពុង
ប្រើប្រាស់។ ការគួបផ្សំយ៉ាងប៉ិនប្រសប់រវាងកត្តាទាំង ៣ គឺ វិចិត្រសិល្ប ការស្រមៃ និង បច្ចេកវិទ្យា
ទំនើប បានធ្វើអោយសាច់រឿង កាន់តែអស្ចារ្យថែមទៀត។

សាច់រឿងរបស់ Prometheus បានបង្ហាញពីភាពអស្ចារ្យតាំងពីដើមរហូតដល់ទីបញ្ចប់ ដែលធ្វើអោយ
ទស្សនិកជន មានការភ្ញាក់ផ្អើល ម្ដងហើយ ម្ដងទៀត។

Prometheus មានបង្កប់ទស្សនវិទ្យា សាសនា ដែលធ្វើអោយទស្សនិកជនត្រូវពិចារណា និងគិតថា
តើមនុស្សយើងមកពីទីណា? តើនៅពេលស្លាប់ មនុស្សនឹងទៅកាន់ទីណា? ។ល។


ដោយ៖ មិនា


Tags: prometheus movie