បរទេស៖ បច្ចុប្បន្ននេះ យុវជនមានតួនាទី យ៉ាងសំខាន់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចំរើន ឈានទៅមុខ។ អាស្រ័យហេតុដូចនេះ ទើបគេសង្កេតឃើញថា មានវត្តមានមេដឹងដឹកនាំ នយោបាយដ៏ល្បីល្បាញ និងខ្លាំងៗជាច្រើន ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដែលវ័យក្មេងបំផុត ក្នុងពិភពលោក។ ដើម្បីជ្រាបច្បាស់ថា ជានរណាគេនោះ សូមអាន និងមើលខាងក្រោមទាំងអស់គ្នា៖
១. លោក Kim Jong-Un
ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមមេដឹកនាំដ៏វ័យក្មេងជាងគេបំផុត ក្នុងពិភពលោក គឺលោក Kim Jong-Un មានអាយុ ៣១ ឆ្នាំ ជាមេដឹកនាំនយោបាយកំពូល របស់ប្រទេសកូរ៉េខាងជើង។
២. លោក Irakli Garibashvili
ជានាយករដ្ឋមន្ត្រីនៃប្រទេស Georgia ចាប់តាំងពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ ២០១៣ រហូតមកទល់បច្ចុប្បន្ន ហើយលោក Irakli Garibashvili មានអាយុ ៣២ ឆ្នាំ។
៣. ព្រះអង្គម្ចាស់ Jigme Khesar Namgyel Wangchuck
ត្រូវបានគេស្គាល់ថា ជាស្ដេចនៃប្រទេស Bhutan ដែលបច្ចុប្បន្ននេះ ព្រះអង្គមានជន្មាយុ ៣៤ ឆ្នាំ។
៤. ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani
ជាស្តេចទី៨ នៃប្រទេសកាតានាពេលបច្ចុប្បន្ននេះ ដែលមានជន្មាយុ ៣៤ ឆ្នាំ។
៥. លោក Taavi Rõivas
ជានាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនី ចាប់តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៤ រហូតមកទល់បច្ចុប្បន្ន ហើយលោក Taavi Rõivas មានអាយុ ៣៥ ឆ្នាំ។
៦. លោកស្រី Atifete Jahjaga
ជាប្រធានាធិបតីស្រីដំបូងគេ របស់សាធារណរដ្ឋកូសូវ៉ូ ដែលលោកស្រីមានអាយុ ៣៩ ឆ្នាំ។
៧. លោក Charles Michel
ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោក Louis Michel ជាអ្នកនយោបាយម្នាក់ ក្នុងប្រទេសបែលហ្ស៊ិក។ បច្ចុប្បន្ននេះ លោក Charles Michel ជានាយករដ្ឋមន្ត្រីរបស់ប្រទេសបែលហ្ស៊ិក ដែលមានអាយុ ៣៩ ឆ្នាំ។
៨. លោក Sigmundur David Gunnlaugsson
ជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់ ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកទល់បច្ចុប្បន្ន ហើយលោក Sigmundur David Gunnlaugsson មានអាយុ ៣៩ ឆ្នាំ។
៩. លោក Moussa Mara
ជាអតីតនាយករដ្ឋមន្ត្រី របស់ប្រទេសម៉ាលី ដែលលោកមានអាយុ ៣៩ ឆ្នាំ។
១០. លោក Matteo Renzi
សម្រាប់លេខរៀងទី១០ ក្នុងចំណោមមេដឹកនាំនយោបាយ ដ៏វ័យក្មេងជាងគេបំផុត ក្នុងពិភពលោក គឺលោក Matteo Renzi ជានាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី ដែលមានអាយុ ៤០ ឆ្នាំ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល