មិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពី
បែកគំនិត ទៅធ្វើរឿងអាសអាភាស (សិច) ជាមួយនឹង សំបុកឪម៉ាល់ នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស ibtimes ដែលទើបតែ
បានចេញផ្សាយកាលពីថ្ងៃទី ១៥ ឧសភា កន្លងទៅ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ ជាជនជាតិស៊ុយអ៊ែតមានឈ្មោះ
ថា Hasse ។ គាត់ត្រូវបានប្រទះឃើញថាបានដេកស្លាប់ ដោយអ្នកជិតខាងរបស់គាត់
ឈ្មោះ Bertil Ståhfrääs ខណៈពេលដែលគាត់ស្ទើរតែចំណាំមិនបាន ក៏ព្រោះតែសាក
សពហើមខ្លាំងបាត់ទៅហើយ បន្ទាប់ពីមានស្នាមទិចលើរាងកាយដល់ទៅ ១៤៦ កន្លែង
និងនៅលើអវយវៈភេទដល់ទៅ ៥៤ កន្លែង។
លើសពីនេះ បើតាមប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផង
ដែរថា ក្រុមតាមដានស៊ើបអង្កេត បានអះអាងអោយដឹងថា មូលហេតុពិតដែលបាន
បណ្តាលអោយបុរសនោះស្លាប់ គឺថា បណ្តាលមកពី ការប៉ុនប៉ង សិច ជាមួយនឹងសំ
បុកឪម៉ាល់មួយនេះ ខណៈបានរកឃើញទឹកកាម ក៏ដូចជា រោមអាថ៌កំបាំង ( victim's
pubic hair) នៅក្នុងសំបុកឪម៉ាល់ទាំងនោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ibtimes