CamNews

សំណើច 

សំណើច រឿង៖ របស់អញទាំងអស់

ថ្ងៃមួយ  មាន​ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់ ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ដោយ​ប្តី​ខឹង​ខ្លាំង​ពេកក៏​ស្រែក​បណ្តេញ​ប្រ​ព​ន្ឋ​ថា
​"នែ! ឆាប់​ចុះ​ចេញពីផ្ទះ​អញ​ទៅ រួច​ប្រមូលរបស់រ​បរទាំង​ប៉ុន្មាន​របស់ឯង​ចេញ​ឱ្យ​ផុត​ពី​ទី​នេះ​ទៅ"។

ប្រ​ព​ន្ឋ​ខឹង​ប្តី​ណាស់  ដែល​ហ៊ាន​បណ្តេញ​ខ្លួន​ចេញ យំ​បណ្តើរ រួច​ដើរទៅ​រៀបចំ​វ៉ា​លី និង​ របស់របរ​
ផ្សេងៗដាក់​ក្នុង​វ៉ា​លី​ទាំងអស់។ ​រៀបចំរួចរាល់​អស់ហើយប្រ​ព​ន្ឋ​ក៏​យក​បាវ​មួយគប់​ទៅ​លើ​ប្តីហើយ​
និយាយ​ថា "ឆាប់​ចូល​ទៅ" ប្តី​ភ្ញាក់​ព្រឺ​ត ក៏​សួរ​វិញ​ថា​ "ចូល​ធ្វើ​អី?" "ឯង​ក៏​ជា​របស់​អញ​ដែរ ឆាប់​ចូល
​អោយ​លឿន"ប្រ​ព​ន្ឋ​ឆ្លើយ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke