CamNews

ព័ត៌មានអន្តរជាតិ 

ដេកទ្រុងដែក ៨ ខែ ព្រោះសម្លាប់ទន្សាយ ដោយញញួរ

ព័ត៌មានអន្តរជាតិ ៖​   បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
ទំព័រសារព័ត៌មានបរទេស Happening  កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បានបញ្ជាក់អោយដឹង
ថា​ លោកគ្រូម្នាក់   ត្រូវបានកាត់ទោស  អោយដេកទ្រុងដែក រយៈពេល ៨ ខែ បន្ទាប់ពីបានរក
ឃើញថា    គាត់បានសម្លាប់សត្វទន្សាយពីរក្បាលនៅក្នុងថ្នាក់ ដោយញញួរ  កាលពីអំឡុងឆ្នាំ
២០១០។

គួរបញ្ជាក់ផងដែរថា  លោកគ្រូដែលត្រូវបានចោទប្តឹងរូបនោះ មានឈ្មោះថា Carlo Rando ជា
ពលរដ្ឋរស់នៅក្នុងក្រុងដ៏ធំទីពីររបស់អ៊ីតាលី  គឺទីក្រុង  Milan ។  គួររំឭកផងដែរថា ការធ្វើការ
ចាប់ឃាត់ខ្លួន ក៏ដូចជា  កាត់ទោសអោយដេកទ្រុងដែកនេះ  អាចធ្វើទៅបានបន្ទាប់ពីសមាគម
ឃ្លាំមើលសិទ្ធសត្វអ៊ីតាលី LAV ( Italian animal rights association LAV ) បានដាក់ពាក្យបណ្តឹង
ទៅតុលាការ បន្ទាប់ពីមានការស្រាយបំភ្លឺ  ពីសំណាក់សិស្សានុសិស្សដែលបានឃើញហេតុកា
រណ៍នេះផ្ទាល់៕

ដោយ ៖ ពិសី
ប្រភព ៖ Happening


Tags: international news strange entertainment