CamNews

តារា 

Willow Smith ប្អូនស្រី Jaden Smith វ័យទើបតែ ១៣ ឆ្នាំថតរូបចំលែក ជាមួយប្រុសពេញវ័យ រងការរិះគន់

ថ្មីៗនេះ Willow Smith តារាចំរៀងវ័យក្មេង ១៣ ឆ្នាំ ដែលត្រូវជា កូនស្រីរបស់ Will Smith តារាសំដែង ដ៏ល្បីនិងត្រូវជា ប្អូនស្រីរបស់ Jaden Smith ផងនោះ បានធ្វើអោយ មានការភ្ញាក់ផ្អើល ជាខ្លាំង ជាមួយនិង រូបថតមួយ សន្លឹកដែលបាន ផុសឡើងក្នុងអ៊ីនធើណេត ។



Willow Smith បានរងការ រិះគន់ជាខ្លាំង ពីសំណាក់ ទស្សនិកជន បន្ទាប់ពីលេចចេញ រូបថតមួយ សន្លឹកដែល ថតជាមួយនិង បុរសវ័យ ២០ ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាសំដែង ក្នុង រឿង Hannah Montana លោក Moises Arias ។ នៅក្នុងរូបនោះ គេឃើញ Willow ដេកលើភ្លៅរបស់ Moises ដែលគ្មានពាក់អាវ នៅលើគ្រែ ដែលយើងមើលទៅ ដូចជារូបភាព បែបសិចស៊ីអញ្ចឹង ។ តាមពិតទៅ ពេលដែលគេ ឃើញរូបនេះ ជាលើកដំបូង​ ទស្សនិកជន គិតថារូបនេះ ប្រហែលជា រូប សំរាប់ផ្សាយពាណិជ្ជកម្ម ម៉ូតសំលៀកបំពាក់ ឬទស្សនាវដ្ដី តែតាមពិត គឺមិនមែនសោះឡើយ ។



ទស្សនិកជន ជាច្រើនបាន និយាយថា បើទោះបីជា រូបនេះ មិនមានការ បញ្ចេញសាច់សិចស៊ី អ្វី មែនតែ វាបានបញ្ចេញ រូបភាពមួយ ដែលមើលទៅ ពិតជាមិនល្អឡើយ សំរាប់ Willow ដែលជា ក្មេងស្រីទើបតែ ១៣ ឆ្នាំនិង Moises ដែលមានអាយុ ២០ ឆ្នាំ ។ នៅពេលដែល ទាក់ទងទៅខាង ឱពុកម្តាយវិញលោក Will Smith និងអ្នកស្រី Jada Smith ដែលត្រូវជាឱពុក ម្តាយបាន និយាយថា គាត់គ្មានប្រតិកម្ម អវិជ្ជមានអ្វី នៅលើរូបនេះទេ ហើយគាត់គិតថា Willow មានភាពចេះដឹង និង ចាស់ទុំ ហើយថាអ្វី ដែលគួរធ្វើនិង អ្វីដែលគួរធ្វើនោះ ។ គ្រាន់តែលឺ សំដីនេះហើយ ទស្សនិកជន កាន់តែរិះគន់ គ្រួសារនេះ កាន់តែខ្លាំងឡើង ។ ឥលូវនេះ ទស្សនិកជន គិតយ៉ាងណាដែរ ចំពោះ រូបនេះ? តើវាសមស្រប ដែឬទេ? តើទស្សនិកជន គាំទ្រខាងគ្រួសារ Smith ឬទេ? 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star singer jaden smith willow smith will smith moises arias