CamNews

រថយន្ត 

ស្មានមិនដល់​ Toyota Land Cruiser Prado 2015 ទំនើប ទាន់សម័យ សាកសមបំផុត នឹងដំណើរជីវិតដ៏រស់រវើក

យានយន្ដ៖ ក្រុមហ៊ុ​នផលិតរថយន្ដ​ តូយូតា បានបំប៉ើងចំណាប់អារម្មណ៍ថ្មីមួយទៀតហើយ នូវម៉ូដែលប្រណិត​ ស៊េរីទំនើប ដែលកន្លងមកប្រភេទមួយនេះ តែងតែទទួលបានការគាំទ្រនិង ស្ញើចសរសើរច្រើន ពីការរចនាឆ្នៃម៉ូត លើទម្រង់មុខ ដែលល្បីថា​ កាច​ នោះគឺ Toyota Land Cruiser Prado 2015 ។

ម៉ូដែលមុខកាច អំណាចបំផុតក្នុងសង្គម រថយន្ដប្រណិត របស់ក្រុមហ៊ុន​ តូយូតា ត្រូវបានគេស្គាល់ថាជា​ម៉ូ​ដែល​ Toyota Land Cruiser Prado នោះ ពេលនេះបានសម្រេចដោយជោគជ័យហើយនូវស៊េរីឆ្នាំ ២០១៥ ជាមួយនឹងកំណែទម្រង់កាន់តែទំនើប ថែមទាំងស្រស់សង្ហា សាកសមទៅតាមស្រទាប់អ្នកប្រើប្រាស់​គ្រប់​វ័យ។ ជាច្រើនសម័យកាល ក៏ដូចជាជំនាន់​ផងដែរ ដែលក្រុម​ហ៊ុន​ក៏ទទួលបានការពេញនិយមខ្ពស់ នូវម៉ូដែល​​​មួយនេះ មិនត្រឹមតែប៉ុណ្ណោះ ការរំពឹងរបស់​អតិថិជនគាំទ្រ ក៏កាន់តែផ្ទុះឡើងខ្លាំងផងដែរ ក្រោយ​ពី ជំនាន់ថ្មីបានចូលមកដល់ ។ 

ក្រៅពីសមាសភាពនៃកំណែឆ្នៃប្រឌិតលើអំណាចផ្ទៃមុខហើយ នោះ Toyota Land Cruiser Prado 2015 ​មិនបានភ្លេចឡើយ​ជាមួយបរិក្ខាបទផ្ទៃខាងក្នុង ដែលភ្ជាប់មកជាមួយ ចំនួនកៅអី ៧ រំលេចឡើងដោយ​ភាពចែងចាំង ប្រណិតស្អាត ដែលជាទីទំនុកចិត្ដដល់អ្នកដែលបានអាស្រ័យលើរថយន្ដ ។ ក្រៅពីនោះវិញ ចំពោះ ប្រព័ន្ធគ្រប់គ្រង Toyota Land Cruiser Prado 2015 ​មិនបានបង្ហាញអ្វីច្រើនេាះទេ ខណៈដែល​ ម៉ូដែល​ ស៊េរីនេះ បានបំពាក់មកជាស្រេច រួចមកហើយ តាំងពីស៊េរីមុនៗមកម្ល៉េះ ដូច្នោះក្រុមហ៊ុន​គ្រាន់តែ​បន្ថែមលើកផ្នែកគុណភាពតែប៉ុណ្ណោះ ។ 

ក្រៅពីលក្ខណៈសម្បត្ដិ ព្រមទាំងប្រណិតភាពផ្នែកខាងក្រៅហើយនោះ យើងសម្លឹងមកមើល សមត្ថភាពកម្លាំងវិញម្ដង ដែលម៉ូដែលនេះ ប្រើសមាសភាព ៣ លក្ខណៈសំខាន់ៗ ខុសប្លែក ពីម៉ូដែលដទៃ គឺទី ១ រយន្ដប្រើសមាសភាព​កម្លាំង​ ៤ ម៉ាស៊ីន ប្រើស៊ឺប៉ាប់ ១៦ ដើម ត្រូវនឹងខ្នាងរង្វាស់ ២.៧ Liter ត្រូវនឹងទំហំម៉ាស៊ីន ១៦០ សេះ ។ ទី ២ ប្រើសមាសភាព ៦ ម៉ាស៊ីន V6 ប្រើស៊ឺប៉ាប់ ២៤ ដើម​ ត្រូវនឹងខ្នាតរង្វាស់ ៤.០​ liter ត្រូវនឹងទំហំម៉ាស៊ីន ២៧១ សេះ និង ទី ៣ ប្រើសមាសភាព ៨ ម៉ាស៊ីន V8 ប្រើដងស៊ីប៉ាប់ ៣២ ដើម  ​ត្រូវនឹងខ្នាតរង្វាស់ ៥.៧ Liter ត្រូវនឹងទំហំម៉ាស៊ីន ៣៨០ សេះ ។ សម្រាប់ប្រភេទកម្លាំងផ្សេងគ្នាខាងលើ​ទាំងអស់នេះ គឺប្រអប់លេខអូតូទាំងអស់ ។ ចំណែកតម្លៃមានលក្ខណៈខុសគ្នា គឺ ៤ ម៉ាស៊ីន ១៣១៥០០ ដុល្លារ, ៦ ម៉ាស៊ីន ១៦២៥០០ ដុល្លារ និង ៨ ម៉ាស៊ីន មិនទាន់មានព័ត៌មានច្បាស់នៅឡើយទេ ពោល​ទោះតែធ្វើការបង្ហាញ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ newcrossoversuv2015


Tags: Vehicle Toyota Land Cruiser Prado 2015