CamNews

ព័ត៌មានអន្តរជាតិ 

Hot Girl ចិន ជាប់ជាជ័យលាភីឯកតារាម៉ូដែល ចិន-អាមេរិក ២០១២

ព័ត៌មានអន្តរជាតិ ៖   បើយោងតាមសេចក្តីរាយការណ៍​  ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស​ chinadaily កាលពីវេលារសៀល ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា​ នាង
Zeng Zheng បេក្ខនារីមកពីខេត្ត Chongqing ប្រទេស បានជាប់ជាបវរកញ្ញាឯក ក្នុងកម្មវីធីប្រកួត
ប្រជែងតារាម៉ូដែលស្អាតបំផុត ចិន-អាមេរិក ឆ្នាំ២០១២(2012 China-US Super Model Contest)


                នាង Zeng Zheng លេងឧបករណ៍តន្ត្រី Saxophone អំឡុងជុំផ្តាច់ព្រ័ត្រ

គួរបញ្ជាក់ផងដែរថា   ការប្រកួតប្រជែងតារាម៉ូដែលស្អាតបំផុត ចិន-អាមេរិក ឆ្នាំ២០១២ វគ្គផ្តាច់
ព្រ័ត្រនេះ ត្រូវបានធ្វើឡើងនៅឯក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២ ធ្នូ កន្លងផុតទៅថ្មីៗនេះ
លើសពីនេះទៅទៀត   របាយការណ៍ដដែល  ក៏បានបន្ថែមអោយដឹងផងដែរថា    កម្មវិធីប្រកួត
ប្រជែងលើកនេះ វាគឺជាផ្នែកមួយ  នៃកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ( ចិន-អាមេរិក)
ខណៈពេលដែលកម្មវិធីនេះទាំងមូល ក៏មានការចូលរួមជ្រំជ្រែង និងរៀបចំដោយក្រុមហ៊ុនមកពី
សហរដ្ឋអាមេរិកមួយចំនួនផងដែរ៕

 

ដោយ ៖ ពិសី
ប្រភព ៖ chinadaily


Tags: international news strange entertainment