ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស xinhuanet ដែលទើប
តែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថាមានឧបទ្ទេវហេ
តុផ្ទុះឆេះរថយន្តបឺស ភាគឦសាន ប្រទេសចិន ពោលគឺនៅក្នុងខេត្ត Heilongjiang បានសម្លា
ប់មនុស្សដល់ទៅ ១១ នាក់។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា រថយន្តបឺសធុនតូចនេះជារបស់ក្រុមហ៊ុនរ៉ែ
មួយនៃទីក្រុង ស៊ូអាងយ៉ាសាន បានផ្ទុះឆេះកាលពីថ្ងៃទី១១ មករា កន្លងមកនេះវេលាម៉ោង៦និ
ង៣០នាទីក្នុងខណ្ឌលិញដុង ពេលបុកជាមួយរថយន្តបឺសមួយគ្រឿងដែលបើកបញ្ច្រាសទិស
គ្នា ។ អ្នកដំណើរ៧នាក់ក្នុងចំណោមអ្នកដំណើរ ៥២ នាក់ជិះក្នុងរថយន្ត ទាំង២នោះបានត្រូវ
ស្លាប់នៅនឹងកន្លែងហើយ៤០នាក់ទៀត ត្រូវរបួសក្នុងនោះ៧នាក់របួសធ្ងន់ធ្ងរ ។
គួររំឭកផងដែរថា ការស៊ើបអង្កេតដំបូងដោយអ្នកជំនាញការនៃក្រសួងសន្តិសុខ សាធារណៈ
គូសបញ្ជាក់ថា គ្រឿងផ្ទុះប្រហែលជាដឹកនៅក្នុងរថយន្តបឺសធុនតូចពេលមាន ការផ្ទុះ។ ទន្ទឺម
នឹងនេះដែរ បញ្ជីរាយនាមអ្នកដែលបានស្លាប់បាត់បង់ជីវិត និងចេញជាផ្លូវការ បន្ទាប់ពីមានកា
រពិនិត្យ DNA ដើម្បីជាការបញ្ជាក់អត្តសញ្ញាណអោយបានច្បាស់លាស់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ xinhuanet