អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញ
ផ្សាយកាលពីដើមខែវិច្ឆិកានេះ បានបញ្ជាក់អោយដឹងថា ប្រទេសកូរ៉េខាងត្បូង បានប្រកាសអោ
យដឹងពីគំរោងបង្កើតទីក្រុងរណបថ្មីមួយផ្សេងទៀត ដែលគ្រោងនឹងចំណាយទឺកប្រាក់ដល់ទៅ
២៦៤ លានកោតដុល្លារ ($264 Billion) ។
គួរបញ្ជាក់ផងដែរថា គម្រោងក្នុងការសាងសង់ទីក្រុងរណប ដែលនឹងចំណាយទឹកប្រាក់ដ៏ច្រើន
មហិមាមួយនេះ គឺជាគម្រោងទាក់ទិនទៅនឹងវិស័យទេសចរណ៍ចុងក្រោយបំផុតដែលនឹងនិម្មិត
ខ្លួនឡើងនៅឯប្រជុំកោះ Yongyu-Muu នាកំពង់ផែ Incheon មិនឆ្ងាយប៉ុន្មាននោះទេ ពីអាកាស
យានដ្ឋានអន្តរជាតិ Incheon ។
លើសពីនេះទៅទៀត របាយកាណ៍ដដែលនេះ បានបន្ថែមអោយដឹងផងដែរថា គម្រោងសាង
សង់មួយនេះ នឹងសំកាំងខ្លួនផុសត្រដែតឡើង លើទំហំដីប្រមាណជាង ៨០ គីឡូម៉ែត្រការ៉េ
ស្របពេលដែលអ្នករចនាម៉ូដ បានលើកឡើងថា វាអាចនឹងជាគម្រោងទាក់ទាញភ្ញៀវទេសចរ
ដ៏ធំជាងគេលើលោក។
គួររំឭកផងដែរថា នៅក្នុងទីក្រុងរណបមួយនេះ វាពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធទំនើប
ៗជាច្រើន ដែលនៅក្នុងនោះរួមមានដូចជា៖ សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ កាស៊ីណូ ឧទ្យានជាតិ
ផ្សារទំនើប សាលសិល្បៈ និងទីលានប្រកួតប្រជែងការប្រណាំងរថយន្ត Formula Oneថែមទៀត
ផង៕
ដោយ ៖ ពិសី
ប្រភព ៖ Happening