CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ឆ្មាំសមុទ្រជប៉ុនប្រើនាវា បាញ់ទឹកកាំភ្លើងធំ បណ្តេញទូកតៃវ៉ាន់

អន្តរជាតិ ៖ បើតាមការអោយដឹង​ ពីគេហទំព័រសារព័ត៌បរទេសបានចេញផ្សាយអោយដឹង នាវា​​
៨ គ្រឿង​របស់​​តៃវ៉ាន់   ​កាលពី​ថ្ងៃទី​២៥ កញ្ញា  ​បានចូល​ទៅក្នុង​ដែន​ទឹក​​នៃ​ប្រជុំ​កោះ​​មាន​ជម្លោះ​
សេនកា​គូ-ឌីអាវយូ ខណៈពេលដែលបញ្ហាជំលោះមួយនេះនៅតែបន្តភាពស្មុគស្មាញស្របពេល
ដែលបានប្រទេសជប៉ុន ក៏ដូចជាប្រទេសចិន បានអះអាងថា ប្រជុំកោះមួយនេះស្តិតនៅក្នុងដែន
អធិបតេយ្យភាពរបស់ខ្លួន។

ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់    កងឆ្មាំសមុទ្រជប៉ុនដោយបានប្រើប្រាស់នូវនាវា
បាញ់ទឹក កាំភ្លើងធំ ក្នុងការជម្លៀសនាវាទាំងនោះចេញពីប្រជុំកោះ កំពុងតែមានជម្លោះមួយនេះ
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា
ជម្លោះ​បញ្ហា​ដែន​កោះ​  ក្នុង​សមុទ្រ​ចិន​ខាង​កើត​បាន​កើន​ឡើង​កម្ដៅ​​ ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ
​បន្ទាប់​ពី​ជប៉ុន​បាន​ចុះ​ហត្ថលេខា ​ទិញ​យក​កោះ​ជម្លោះ​ដែន​ខ្លួន​អះអាង​ថា  ​ជា​កម្មសិទ្ធិ​ពី​ម្ចាស់​កម្ម
សិទ្ធិ​ឯកជន។ ​តៃវ៉ាន់ ​ចិន ​និង​ជប៉ុន​​សុទ្ធ​តែ​អះអាង​ថា ​កោះ​ដែល​គេ​ជឿ​ថា ​សម្បូរ​ដោយ​ធនធាន​
ធម្មជាតិ​​​ដែល​ចិន​ហៅ​ ​ ឌី​អាវ​យូ ឬ​ជប៉ុន​ហៅ​ សេន​កាគូ​​ ​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន។

​​គួររំឮកផងដែរថា បញ្ហា​​​នេះបាន​ធ្វើ​ឲ្យ​ចំណង​ ពាណិជ្ជកម្ម​រវាង​ជប៉ុន  និង​ចិន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​ស
ម្គាល់ ​ខណៈ​​ពេលដែល វាគឺជាបញ្ហាដ៏ក្តៅគគុកមួយ កំពុង​​​កើត​មាន​វិបត្តិ​​ការ​ទូត​​​​​​ខ្លាំង​​​រវាង​ក្រុង​ប៉េ
កាំង ​​​​​​និង​ក្រុង​តូក្យូ​ លើ​រឿង​អធិបតេយ្យ​ភាព​​​​នៃ​​ប្រជុំ​កោះមួយនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ reuters


Tags: international news strange entertainment