CamNews

រថយន្ត 

ក្រុមហ៊ុន Toyota ប្រមូលទិញរថយន្តរបស់ខ្លួនវិញចំនួន ៧.៤លានគ្រឿង

 

តូក្យូ៖ ក្រុមហ៊ុន Toyota បាននិយាយថា​ នឹងប្រមូលទិញរថយន្តរបស់ខ្លួនវិញពីទីផ្សារនៅលើ
ពិភពលោកចំនួន ៧​.៤លានគ្រឿង ពីព្រោះតែកំហុសឆ្គងប្រព័ន្ធបិទបើកបង្អួចនៅខាងក្រោយ
ដែលបណ្តាលឲ្យប៉ះពាល់កិត្តិយសរបស់ក្រុមហ៊ុនរថយន្តដ៏ធំនេះ។

រូបភាព៖ រថយន្តម៉ាក Toyota Yaris Hybrid ដែលបានបង្ហាញនៅក្នុងកន្លែងតាំងពិពណ៌របស់
សាខាក្រុមហ៊ុន Toyota នៅប្រទេសបារាំងថ្ងៃ ៨ តុលា ២០១២។

ក្រុមហ៊ុន Toyota ធ្លាប់បានជួបប្រទះនូវបញ្ហាស្រដៀងគ្នានេះរួចម្តងហើយ ដែលកាលពីឆ្នាំ ២០០៨
បានការប្រមូលទិញមកវិញចំនួន ១០លានគ្រឿង។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនលក់រថយន្តដ៏ល្អ
បំផុតនៅលើពិភពលោក ដែលរំពឹងថានឹងលក់រថយន្តដាច់បានចំនួន ៩.៧៦លានគ្រឿង នៅឆ្នាំ
នេះ រួមទាំងឡានដឹកដី ដែលមានម៉ាក Daihatsu និង Hino។

ថ្មីៗនេះ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារប្រទេសចិនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ៤៨.៩%
នៅខែ កញ្ញានេះដោយសារតែរឿងជំលោះបាតុកម្មមួយ របស់ជនជាតិចិនទៅលើជប៉ុន៕

ដោយ៖ រិនដូ

ប្រភព៖.reuters.


Tags: car technology