CamNews

ព័ត៌មានអន្តរជាតិ 

បះសក់ មួយជំហាន យមរាជតថ្លៃ ៖​ យន្តហោះយោធា ប៊ិះផ្ទុះឆេះ ព្រោះថតស្ពត

ព័ត៌មានអន្តរជាតិ  ៖   លលេងជាមួយទ្វារមច្ចុរាជ ប៊ិះអស់សង្ខារមែនទែន  ខណៈពេលដែល
យន្តហោះយោធាមួយ ប៊ិះនឹងផ្ទុះឆេះ ដោយសារនៅសល់តែបន្តិចតែប៉ុណ្ណោះ  អាចនឹងរត់ខុស
គន្លងរត់ ស្របពេលដែលថត ស្ពត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដេលី
ម៉ែល។

គួរបញ្ជាក់ផងដែរថា យន្តហោះយោធាមួយគ្រឿងនោះ មានឈ្មោះថា Transall C-160 បានធ្វើ
អោយមនុស្សរាប់ពាន់នាក់ ភ័យស្ទើរលោះព្រលឹង ខណៈពេលដែលវាចុះចតនៅសល់តែបន្តិច
ប៉ុណ្ណោះ អាចនឹងខុសគន្លងរត់របស់យន្តហោះ បើសិនជាដូច្នេះមែន មិនដឹងថា កើតមានឡើង
នូវសោកនាដកម្មដ៏គួរអោយសោកស្តាយប៉ុណ្ណានោះទេ។

គួររំឭកផងដែរថាការថតស្ពតដ៏តក់ស្លុតមួយនេះ ត្រូវបានធ្វើឡើងនៅឯវាលយន្តហោះ Ballen
stedt រដ្ខ Saxony-Anhalt ភាគកណ្តាលប្រទេសអាល្លឺម៉ង់។ ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាព
ដ៏គួរអោយរន្ធត់នាពេលនោះយ៉ាងណា តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល


Tags: international news strange entertainment