CamNews

តារា 

អឿន ស្រីមុំ សំងំស្រណុក សុខស្រួល នៅកាណាដា?

បើតាមគេហទំព័រសារព័ត៌មាន Postkhmer ចេញផ្សាយថ្ងៃនេះបានឲ្យដឹងថា មានអ្នករស់នៅ
ប្រទេសកាណាដា បានប្រាប់ថាអ្នកនាង អឿន ស្រីមុំ សព្វថ្ងៃនេះកំពុងតែ រស់នៅក្នុងទីក្រុង ម៉ុង
ត្រេអាល់ ប្រទេសកាណាដា ដោយមិនព្រមត្រលប់ចួលទឹកដីខ្មែរវិញឡើយ ហើយទំនងដូចជា
រស់នៅទីនោះដោយខុសច្បាប់ផង។

អ្នកនាង អឿន ស្រីមុំ អង្គុយរាប់លុយ បានពីការច្រៀងនៅកាណាដា ២០១០

គេបានឃើញអ្នកនាង អឿន ស្រីមុំ ចុងក្រោយគឺចេញទៅច្រៀងនៅ កាណាដា កាលពីចុងឆ្នាំ
២០១០ ហើយក៏បានបាត់មុខសូន្យដល់ ២០១២ នេះ។ បើតាមដឹងគឺតារាស្រីម៉េម៉ាយក្ដៅស្រួយ
រូបនេះបានជួបជាមួយបុរសពិតដែលជាខ្មែរអាណិកជនរស់នៅប្រទេសកាណាដា ហើយមកដល់
ពេលនេះអ្នកទាំង ២ ប្រហែលជាកំពុងតែរស់នៅជាមួយគ្នាហើយមើលទៅ បានជាបាត់មុខអ្នក
នាង អឿន ស្រីមុំ មិនឃើញត្រលប់មកទឹកដីកំណើតទាល់តែសោះ។

ស្នេហារបស់អ្នកនាង អឿន ស្រីមុំ ជាមួយលោក កែវ សុខា បានបញ្ចប់ជាស្ថាពរដោយអំណាច
សាលក្រមតុលាការដែលបានកាត់អោយអ្នកទាំង ២ លែងលះគ្នាដាច់ស្រេចកាលពីឆ្នាំ ២០០៧
ទោះបីជាអ្នកទាំង ២ ធ្លាប់រួមរស់ ទុក្ខ លំបាក ស្រណុកសុខស្រួល មកជាង ១០ ឆ្នាំយ៉ាងណាក្ដី។

អ្នកនាង អឿន ស្រីមុំ និងស្វាមីថ្មី

ព័ត៌មានដែលថាអ្នកនាង អឿន ស្រីមុំ កំពុងតែសំងំជាមួយស្វាមីថ្មីប្រុសគ្រប់លក្ខណ៍ នៅកាណា
ដា នោះគឺបានមកពីលោក ឃុន ដេវីត ដែលលោកបានប្រាប់ផងដែរថា  «​តារា​ចម្រៀង​ដ៏​ពេញ​
និយម​នាង អឿន ស្រីមុំ កំពុង​រស់​នៅ​ជា​មួយ​ប្តី​របស់​នាង​នៅ​ទីក្រុង​ម៉ុងត្រេអាល់​នៅ​ឡើយ គឺ​តាំង​
ពី​ឆ្នាំ​ ២០១០ ​រហូត​ដល់​ឥឡូវ​ ប៉ុន្តែ​នាង​គ្មាន​សិទ្ធិ​រស់​នៅ​ជា​អចិន្ត្រៃយ៍​លើ​ទឹក​ដី​ប្រទេស​កាណាដា
​នោះ​ឡើយ​»។ លោកបាន​បន្ត​ថា៖​«​ស្រីមុំ បាន​ប្រាប់​មិត្ត​ភក្តិ​នាង​ថា នាង​នឹង​ចាក​ចេញ​ពី​កាណាដា
​នៅ​ខែ​មិថុនា ឆ្នាំ​២០១២​កន្លង​ទៅ​នេះ តែ​ពេល​នេះ​នាង​កំពុង​រស់​នៅ​កាណាដា​នៅ​ឡើយ​»៕

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer 

 


Tags: ouen sreymom khmer star