CamNews

ម៉ូដែល 

កំពូលស្បែកជើង កែងចោទ ចម្លែកទាំង ៥

ស្បែកជើងកែងចោទគឺជាស្បែកជើងដែលនារីៗនិយមចូលចិត្តពាក់ តែក្នុងឆ្នាំទៅមិញមានស្បែក
ជើងនារីជាច្រើនដែលបានចេញម៉ូដមក ក្នុងនោះគេទើបនឹងទទួលបានការកត់ចូលបញ្ជីជាស្បែក
ជើងទាំង ៥ ដែលប្លែកបំផុតប្រចាំឆ្នាំទៅមិញ។

១. ស្បែកជើងកែងបីសាច

ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Iris van Herpen និងក្រុម United Nude ដែលបានដាក់
បង្ហាញក្នុងកម្មវិធី Fashion Week Chambre Syndicale ក្នុងទីក្រុង Paris។

២. ស្បែកជើងគ្មានរូប

ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Ilanio ដែលគេធ្វើវាឡើងដើម្បីបង្ហាញច្បាស់អំពីជើងឬ
ធ្វើឱ្យនារីកាន់តែខ្ពស់ពីដី ជាមួយនឹងកញ្ចក់ថ្លា មើលទៅពីចំងាយហាក់ដូចជានារីកំពុងតែហោះ
មិនជាប់ដី។

៣. ស្បែកជើងឆ្អឹងស

ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Janina Alleyne ហើយមិនត្រូវបានគេដាក់លក់នោះទេ
ព្រោះវាជាលទ្ធផលនៃសិល្បះសម្រាប់ទុកតាំង ហើយមិនមែនមានតែមួយម៉ូដនេះនោះទេ។

៤. ស្បែកជើងខោខាវប៉ូយ

ស្បែកជើងនេះបានក្លាយជាស្បែកជើងដែលនារីៗគ្រប់ៗរូបពេញចិត្តជាងគេសម្រាប់រដូវក្ដៅឆ្នាំ
ទៅមិញព្រោះតែលក្ខណៈទន់ និងស្រស់ស្អាតរបស់វាគឺសាកសមជាមួយនឹងសម្លៀកបំពាក់ខ្លីៗ
ហើយបានទទួលការលក់ដាច់ជាលំដាប់។

៥. ស្បែកជើងកែងមូជីតូ

ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Julian Hakes ត្រូវបានគេចាត់ទុកជាស្បែកជើងកែងចោទ
ចម្លែកប្រចាំឆ្នាំដែលអាចពាក់បាន។ វាមិនត្រឹមតែអាចពាក់បាននោះទេ មានស្រីៗមួយចំនួនបាន
យកវាទៅធ្វើជា Decor បន្ទប់ទៀតផង៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: fashion lifestyle