CamNews

មិនគួរឲ្យជឿ 

បុគ្គលិកសណ្ឋាគារ ត្រូវបានបញ្ឈប់ ការងារភ្លាមៗ ខណៈយកឡានទំនើប Ferrari ភ្ញៀវជិះលេង

ប្លែកៗ ៖ បើតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន
ដែលទើបតែបានចេញផ្សាយកាលពីថ្លៃច័ន្ទ  កន្លងទៅនេះ  បានគូសបញ្ជាក់អោយដឹងថា
បុគ្គលិកប្រុសប្រចាំសណ្ឋាគារ Hotel Michael in Resorts World Sentosa (RWS)  ពីររូប
ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់បុរសវ៍យចំណាស់ចូល
និវត្តន៍ វ័យ ៦១ ឆ្នាំមា្នក់ ពីបទយកឡានទំនើប  Ferrari  458 របស់គាត់ជិះលេងក្នុងរយៈ
ពេលដល់ទៅ ៤ នាទី។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងកាលពីពេលកន្លងទៅពោលគឺនៅ
ថ្ងៃទី   ២៣ មេសា ឆ្នាំ ២០១៣ នៅឯប្រទេស សឹង្ហបុរី ។ លើសពីនេះ  ប្រភពសារព័ត៌មាន
ដដែលបានគូសបញ្ជាក់បន្ថែមថា ម្ចាស់រថយន្តទំនើប ដែលមានតម្លៃជាង ១លានដុល្លារ
មួយគ្រឿងនេះ   បានចោទប្តឹងទារសងជម្ងឺចិត្ត  ខណៈវាគឺជាការលើកឡើងរបស់មេធាវី
គាត់ឈ្មោះ  Chia Boon Teck  ក៏ប៉ុន្តែ មិនបានបញ្ជាក់ពីព័ត៌មានលម្អិតលើសពីនេះនោះ
ទេ។

ហើយករណីទារសងនូវជម្ងឺចិត្តនេះ បើតាមប្រភពមិនច្បាស់ការបានប៉ាន់ប្រមាណថាទារ
ដល់ទៅ ២ឬ៣ ពាន់ដុល្លារឯណោះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic