ការរួមភេទនៅកន្លែងដដែល អាចធ្វើឲ្យប្តីប្រពន្ធ ហាក់ដូចធុនទ្រាន់ និងមិនសូវមាន អាម្មរណ៍ពុះកញ្ជ្រោល ចង់រួមភេទនោះទេ។ តែប្រសិនបើ គូស្វាមីភរិយា សាកល្បង ផ្លាស់ប្តូរពី ពេលវាលាដដែលៗ កន្លែងដដែលៗ ក្រៅពីបន្ទប់គេង ទៅកន្លែងថ្មីផ្សេងៗ អាចនឹងជួយឲ្យពួកគេ ទទួលបានរសជាតិថ្មី និងងាយឈានដល់ ចំណុកកំពូល។ ខាងក្រោមនេះ ជាកន្លែងមួយចំនួន ក្រៅពីគ្រែដេក ដែលអាចជួយលោកអ្នក គេចផុតពីភាពដដែលៗ៖
១. បន្ទប់ទឹក៖ ជាកន្លែងដែល ពេញនិយមមួយ របស់ដៃគូរួមភេទ។ ប្រសិនបើអ្នកមិនធ្លាប់រួមភេទ ពេលងូតទឹករួមគ្នា អ្នកប្រាកដជា មិនដឹងថាខ្លួនឯងបាត់
បង់ នូវកន្លែងដ៏ស្រើបស្រាល នោះទេ។ ទឹក និងសាប៊ូ អាចធ្វើឱ្យរាងកាយអាក្រាត របស់អ្នកទាំងពីរ មានភាពរអិល ហើយអាចផ្ដល់ ពេលវេលារួមភេទ ដ៏ប្រសើរ និងសិចស៊ីបំផុត។ ចូរដុសក្អែលឱ្យគ្នាម្ដងម្នាក់ ហើយអ្នកទាំងពីរ នឹងទទួលបានការភ្ញោចអារម្មណ៍ ដ៏ប្រសើរមិនខាន។
ប្រសិនបើ ការឈរួមភេទ នៅក្នុងបន្ទប់ទឹក វាជាការពិបាកសម្រាប់អ្នក។ អាងងូតទឹកគឺជា ជម្រើសដ៏ប្រសើរ។ អ្នកទាំង២នឹងទទួលបាន អត្ថប្រយោជន៍ នៃទឹកក្ដៅឧណ្ហៗ និងពពុះសាប៊ូ ហើយក្នុងពេល ជាមួយគ្នានោះ អ្នកមិនចាំបាច់ បារម្ភខ្លាចរអិល ឬដួលនោះទេ។
២-ផ្ទះបាយ៖ ជាទីកន្លែងធ្លាប់តែចំអិនម្ហូប និងទទួលទានអាហារ ប្រសិនបើប្តូរមក កន្លែងរួមភេទវិញ អាចនឹងផ្តល់រសជាតិ មិនចាញ់រសជាតិ អាហារទេ។ អាហារ និងការរួមភេទ គឺជាតម្រូវការចាំបាច់ សម្រាប់មនុស្សដ៏សាមញ្ញ និងផ្ដល់ភាពត្រេកត្រអាល ប្រកបដោយកាមគុណ ដល់ចិត្ដរាងកាយ របស់មនុស្សយើង។ ហេតុអ្វី ក៏អ្នកមិនសាកល្បងរួមភេទ នៅកន្លែងដែលអ្នកតែងតែ អង្គុយទទួលទានអាហារ ដ៏ឆ្ងាញ់ពិសារទៅ?
៣. រួមភេទលើម៉ាស៊ីនបោកគក់៖ រំញ័រនៃម៉ាស៊ីនបោកខោអាវ អាចមានឥទ្ធិពល ដ៏ប្រសើរចំពោះនាង ដែលវាជាកន្លែងហាក់ដូចជាចម្លែកបន្ដិច ប៉ុន្ដែវាជា កន្លែងស្អាត។ ហេតុដូច្នេះ ចូរដាក់ខោអាវឱ្យច្រើន ទៅក្នុងម៉ាស៊ីនបោកគក់ រួចបើកវាឱ្យដំណើរការ បន្ទាប់មកសាកល្បង រួមភេទនៅលើនោះ។
៤. សាឡុង៖ ជួនកាល ការមើលទូរទស្សន៍ អាចជាប្រការមួយគួរឱ្យ ធុញទ្រាន់ ជាពិសេសនៅពេល គ្មានកម្មវិធីអ្វីពិសេស ។ ហេតុអ្វីក៏អ្នកមិនសម្រាត ខោអាវរបស់ អ្នកបន្ដិចម្ដងៗ ហើយធ្វើឱ្យស្វាមីរបស់ អ្នកភ្ញាក់ផ្អើល ដោយចាប់ឱបក្រសោប គាត់នៅលើសាឡុងទៅ? វាមានអត្ថប្រយោជន៍ បន្ថែម នៃអារម្មណ៍គ្រោះថ្នាក់ បន្ដិចបន្ដួច ជាពិសេសគឺ ខ្លាចមានមនុស្សរុញទ្វារ ខាងមុខឱ្យចំហ៕