ព័ត៌មានកីឡា៖ លោក Jose Mourinho បានទទួចប្រាប់អ្នកសារព័ត៌មានថា Chelsea នឹងបើកទ្វារទទួលស្វាគមន៍ ខ្សែប្រយុទ្ធជនជាតិ ជប៉ុនជានិច្ច ប៉ុន្ដែទទឹមនឹងការលើកឡើងនេះផងដែរ គាត់បានទទួចប្រាប់បន្ថែមទៀតថា ក្រុមគួរណាមិនសម្រេចចុះហត្ថលេខាទិញយកកីឡាករ ដែលគ្មានឱកាសប្រកួតប្រជែង ក្នុងក្រុមនោះ ឡើយ ។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ Chelsea បានសម្រេចចិត្ដផ្ដល់ឲ្យនូវកិច្ចព្រមព្រៀងទិញយកកីឡាករខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិ ជប៉ុនមួយរូបឈ្មោះថា Yoshinori Muto ដែលទើបតែមានអាយុ ២២ ឆ្នាំ ហើយចូលលេងបានត្រឹម ៤៧ ប្រកួតនឹងអាចរកគ្រាប់បាល់បាន ដល់ទៅ ១៧ គ្រាប់។ ហើយសម្រាប់រដូវកាលនេះ កីឡាករបាន រកគ្រាប់បាល់បាន ដល់ទៅ ១៣ ក្នុងឱកាសប្រកួត League ក្នុងតំបន់ ។
ទន្ទឹមនឹងការលើកឡើងដូច្នេះ លោក Jose Mourinho បានត្រូវ មហាជនរបស់ក្លឹប ចោលជាសំណួរឡើងថា តើប៉ុន្មានភាគរយដែរ ដែលលោកស្គាល់ពីសមត្ថភាពរបស់កីឡាកររូបនេះ ខណៈដែលមិនធ្លាប់លេចឮភាពល្បីល្បាញពីមុនមកទាល់តែសោះ។
ជាការឆ្លើយតបទៅនឹងសំណួនេះ Mourinho បានអះអាងថា ពួកយើងគឺជាក្រុមបាល់ទាត់ ពួកយើងត្រូវតែពុះពារដើម្បីទទួលបានជ័យជំនះ ដូច្នេះឱកាសនៃការទិញកីឡាករ ប្រសិនបើយើងគ្មានទំនុកចិត្ដនឹងយល់ថា កីឡាករម្នាក់គ្មានសមត្ថភាពគ្រប់គ្រាន់ យើមិនចំបាច់ ធ្វើវានោះទេ ។ ហើយម្យ៉ាងវិញទៀត ក្រុមក៏មិនយល់ព្រមរើសយកកីឡាករដែលគ្មានសមត្ថភាពចូលមកដែរ ។ ស្របពេលនៃការសម្រេចចិត្ដនេះផង គាត់ ក៏មិនជាស្គាល់ Yoshinori Muto ច្រើនទេ ហើយម្យ៉ាងទៀត វាក៏មិនមែនជារឿង មួយធ្វើឲ្យគាត់សប្បាយចិត្ដដែរ ប្រសិនបើថ្នាក់ដឹកនាំ ក្រុមជនជាតិជប៉ុន សួរគត់ពីរឿងនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball