CamNews

យល់ដឹង 

មនុស្សស្រីស្អាត និង បុរសសង្ហា មានប្រាជ្ញាខ្ពស់

តាមការសិក្សារបស់ សាលាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយ នៃទីក្រុងឡុង បានឲ្យដឹងថា យោងតាមការ ត្រួតពិនិត្យរយៈពេលវែងមួយ ទៅលើក្មេងដែលកើតឆ្នាំ១៩៥៨ ចំនួន១៧.៤១៩នាក់ ដោយធ្វើការសម្ភាសន៍ពួកគេ នៅក្នុងឆ្នាំ១៩៦៥, ១៩៦៩, ១៩៩១, ១៩៩៩, ២០០០ និង២០០៤, ២០០៥ ដោយត្រួតពិនិត្យ ពីកម្រិតនៃការឆ្លាត ។

ម៉្យាង នៅពេលដែលពួកគេមានអាយុ ៧ ដល់១១ឆ្នាំ អ្នកសិក្សាបានធ្វើសម្ភាសន៍ ជាមួយគ្រួបង្រៀន មុខវិជ្ជានីមួយៗ របស់ពួកគេជាមួយ និងរូបរាង លក្ខណៈផ្នែកខាងក្រៅ ។ ជាលទ្ធផលបាន បង្ហាញថា អ្នកដែលមានមន្តស្នេហ៍ខ្ពស់ អាចមានកម្រិតប្រាជ្ញា (IQ) រហូតដល់១២ពិន្ទុ ដោយបុរសសង្ហាអាចនឹងមាន IQ រហូតដល់ ១៣,៦ ពិន្ទុ លើសពីមនុស្សធម្មតា ខណៈដែលស្រីស្អាតៗ អាចនឹងមានពិន្ទុលើស ពីស្រីធម្មតា រហូតដល់១១,៤ ពិន្ទុ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news