CamNews

តារា 

កញ្ញា នៅ សូនីតា បង្ហាញភាពផ្អែមល្អែមជាមួយគូស្នេហ៍ក្នុងថ្ងៃពិសេស

ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា នៅ សូនីតា បង្ហាញភាពផ្អែមល្អែមជាមួយគូស្នេហ៍ក្នុងកំណើតរបស់មិត្តប្រុស ដោយបង្ហាញមុខខាងប្រុសចំៗដោយលែងលាក់លៀមទៀតហើយ ។ 

នៅក្នុងនោះផងដែរ តារាសម្តែងស្រីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "អរគុណបងប្អូនមិត្តភក្តិ ដែលបានសហការណ៍ថាsuprise តែម្ចាស់ដឹងមុន អត់ដដែល ចង់ប្រាប់ថាស្រលាញ់បងប្អូនដែលទទួលការរាប់អាន យ៉ាងស្និទ្ធស្នាល និងរីករាយបំផុត អរគុណដល់ចុងភៅដ៏ចំណាន Neang Sokunthida និងបងជ្រូក សំរាប់ម្ហូបបែបបស្ចឹមប្រទេសដ៏ឈ្ងុយឆ្ងាញ់ hbd to u ពូ អត់មានអីជូនបងទេ មានតែនំខេកមួយហ្នឹងទេ សំរាប់ថ្ងៃពិសេសបង" ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាកម្រងរូបភាពដ៏ផ្អែមល្អែមរបស់ កញ្ញា នៅ សូនីតា និងគូស្នេហ៍នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


Tags: Nov Sonita