CamNews

រថយន្ត 

រថយន្ត Range Rover ម៉ូដែលថ្មី ២០១៥ មានឈ្មោះវែង និង ទំនើបជាងម៉ូដែលមុនៗ

រថយន្ត Range Rover ពីមួយជំនាន់ទៅមួយជំនាន់កាន់តែ វិវដ្តរូបរាងទៅរកភាពស្រស់ស្អាត និង
ទាក់ទាញបំផុត  សំរាប់បំពេញ និង  តម្រូវចិត្តអតិថិជន  ឱ្យកាន់តែមានភាពជឿជាក់បន្ថែមទៀត
លើរថយន្ត Range Rover។

ថ្មីៗ នេះ រថយន្ត Range Rover បានរចនាម៉ូដរថយន្តម៉ូដែលថ្មី  ឆ្នាំ២០១៥ ដែលមានរូបរាងដ៏ល្អ
ឥតខ្ចោះ ជាមួយនឹងរូបរាងខាងក្រៅ និង ខាងក្នុងពិតជាប្រណិត និងស្រស់ស្អាត  ដោយបានកែ
ប្រែ ផ្លាស់ប្តូររូបរាងខ្លះៗ ខុសពីម៉ូដែលចាស់ ឆ្នាំ២០១៤ និង បន្ថែមនូវឧបករណ៍ទំនើបមួយចំនួន
ទៀតនៅខាងក្នុង។

រថយន្ត Range Rover  ម៉ូដែលថ្មី​ ឆ្នាំ២០១៥  គឺត្រូវបានគេដាក់ឈ្មោះថា  រថយន្ត Range Rover
Evoque Autobiography ដែលមានឈ្មោះវែង ជាងគេ ក្នុងចំណោចរថយន្ត Range Rover ផ្សេង
ទៀត។ រថយន្ត Range Rover  Evoque  Autobiography ម៉ូដែលថ្មី ឆ្នាំ២០១៥ នេះ  អាចបើកបរ
បានល្បឿន ១៣៥ម៉ាយ/ម និង  មិនទាន់មានការដាក់ប្រកាសលក់រថយន្ត ដ៏ប្រណិតនេះនៅលើ
ទីផ្សាររថយន្ត ពេលណានៅឡើយទេ៕
សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: car 2015 Land Rover Range Rover Evoque Autobiography