ប្លែកៗ ៖ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដោយបានបំពាក់នូវស្បែកពិតៗ ក៏ដូចជាដៃយន្ត
ដល់ទៅ ៨ ត្រីយ៉ាវហ៊ឺសមុទ្រយន្ត អាចរស់នៅក្នុងទឹកយ៉ាងហោចណាស់ក៏មួយខែដែរ នេះបើ
តាមការអះអាងរបស់អ្នកសិក្សាស្រាវជ្រាវមកពីសហរដ្ឋអាមេរិក។
លើសពីនេះ បើតាមប្រភពសារព័ត៌មានបរទេស ស្កាយ បន្ថែមថាត្រីយ៉ាវហ៊ឺយន្តមួយនេះមាន
ទំហំ ៥ ហ្វឺត ហើយនាពេលអនាគតដ៏ខ្លី វាអាចនឹងដើរតួយ៉ាងសំខាន់ក្នុងការឈ្លបយកការបំ
រើវិស័យយោធា ក៏ដូចជា ដើរតួសំខាន់ពីរផ្សងទៀតនោះគឺ សំអាតប្រេងដែលបានលេចធ្លាយ
និងតាមដានបរិស្ថានជីវចំរុះក្រោមសមុទ្រ។
គួររំឭកផងដែរថា ការបង្កើតឡើងនូវ ត្រីយ៉ាវហ៊ឺយន្តមួយនេះ គឺអនុលោមទៅតាមគំរោងមួយ
ដែលមានការចូលរួម ពីសំណាក់សកលវិទ្យាល័យជាច្រើន សំរាប់បំរើវិស័យកងទ័ពជើងទឹក
អាមេរិក ដោយដឹកនាំដោយ Virginia Tech មានលោកសាស្រ្តាចារ្យ Shashank Priya ជា
ប្រមុខ។
គួរបញ្ជាក់ផងដែរថា ដោយបានបំពាក់នូវស្បែកស៊ីលីកូន ដើម្បីជាការការពារជម្រាបទឹកចូល
ទៅក្នុងប្រព័ន្ធដំណើរការ យ៉ាវហ៊ឺយន្តមួយនេះ វាអាចធ្វើដំណើរត្រាចចររបស់ខ្លួនបានដល់ទៅ
មួយខែ ដោយថាមពលដែលមានស្រាប់។
ដោយឡែក ប្រភពសារព័ត៌មានដដែលបានបង្ហាញថា នេះគ្រាន់តែជាការបង្ហាញសាកល្បង
តែប៉ុណ្ណោះ នៅក្នុងអាងទឹក តែយ៉ាងហោចណាស់ ពួកយើងត្រូវការពេលវេលាពីរឆ្នាំទៀត
ដើម្បីសំរេចអោយដល់គោលដៅ មុននឹងត្រីយ៉ាវហ៊ឺយន្តមួយនេះ ចេញប្រតិបត្តិការណ៍របស់
ខ្លួន៕
ដោយ ៖ មង្គល
ប្រភព ៖ ស្កាយ