Brooklyn Flea គឺជាទីផ្សារលក់ឥវ៉ាន់ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ នាទីក្រុង
ញូវយ៉ក។ សព្វថ្ងៃវាបានក្លាយទៅជាទីផ្សារដែលមានរបស់លក់ដ៏សំបូរបែបដូចជា ម្ហូប
អាហារ គ្រឿងអលង្ការ គ្រឿងសង្ហារឹម សំលៀកបំពាក់ ដែលធ្វើដោយអ្នកសិល្បៈដ៏ចំ
ណាននៅ ក្រុងញូវយ៉ក។
ក្នុងកំឡុងពេលប្រព្រឹត្តិទៅរយៈពេល ៥ឆ្នាំរបស់ទីផ្សារនេះ វាបានផ្តល់នូវការងាររកស៊ី
ដល់ពលរដ្ឋក្នុងស្រុកជាលក្ខណៈលក់ដូរយ៉ាងសម្បើម។ ប្រសិនបើភ្ញៀវទេសចរទាំង
ឡាយដែលចូលចិត្តដើរកំសាន្តទិញរបស់របរដែលមានលក្ខណៈសិល្បៈ សូមទៅកំសាន្ត
នៅថ្ងៃសៅរ៍ និងអាទិត្យ នៅផ្សារ Brooklyn Flea ដែលប្រមូលផ្តុំដោយអ្នកលក់យ៉ាងច្រើន
នេះចុះ៕
ដោយ៖ មិនា
ប្រភព៖ bbc