CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ ឆេះផ្សារទំនើប ក្នុងក្រុង កាលពីរំលង អាធ្រាត្រ សម្លាប់មនុស្ស ៤ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីទីភ្នាក់ងារ សារព័ត៌មាន​ រដ្ឋចិន ស៊ិនហួរ ដែលទើប តែបាន ចេញផ្សាយ កាលពី ប៉ុន្មាន ម៉ោងមុននេះ បន្តិច អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៤ នាក់ បានស្លាប់ បាត់បង់ជីវិត បន្ទាប់ ពីមានករណី គ្រោះអគ្គីភ័យ ឆាបឆេះ លេបត្របាក់ ផ្សារ ទំនើប មួយកន្លែង នៅក្នុងក្រុង កាលពីរំលង អាធ្រាត្រ យប់មិញ ឈានចូល ថ្ងៃសុក្រនេះ ។

បន្ថែមពីលើនេះ ប្រភព សារព័ត៌មាន ដដែល បន្តអោយដឹងថា មិនត្រឹមតែ ឆាបឆក់ យកជីវិតមនុស្ស អស់បួន នាក់តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានធ្វើអោយ មនុស្ស ៣៥ នាក់ផ្សេងទៀត បានទទួលរង របួសដូច គ្នាដែរ ដោយនៅក្នុងនោះ មនុស្ស ៥ នាក់ បានទទួលរង របួសធ្ងន់ ។ យ៉ាងណាមិញ បើយោង តាមសម្តី មន្រ្តី ប៉ូលីស ប្រចាំ តំបន់ បានគូស បញ្ជាក់ថា ករណី គ្រោះថ្នាក់ លេបត្របាក់ ឆាបឆេះ ផ្សារ ទំនើបមួយកន្លែងនេះ បានកើតឡើង កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ យប់មិញនេះ វេលាម៉ោង ១០ និង ៤៦ នាទី(ម៉ោងក្នុងស្រុក ប្រទេសចិន) រហូតដល់ ម៉ោង ២ និង ៤០ នាទី ទាបភ្លឺ ទើបអគ្គីភ័យ ដ៏កំណាចមួយ នេះ បានរំលត់ ទៅវិញ ក្រោយពី មានកិច្ចអន្តរាគមន៍ ពីសំណាក់ មន្រ្តី ប៉ូលីស ប្រចាំតំបន់ ដោយបានប្រើ ប្រាស់ឡាន ទឹក ដល់ទៅ ២៨ គ្រឿង។

គួររំឭកផងដែរថា ករណីគ្រោះអគ្គីភ័យ ចុងឆ្នាំមួយនេះ បានកើតឡើង កាលពីយប់មិញ ផ្ទាល់តែម្តង នៅ ឯក្រុង Luzhou នាខេត្ត Sichuan ប្រទេសចិន ។ ផ្ទុយទៅវិញ បើនិយាយ ពីមូលហេតុ ដែលនាំអោយមាន ការឆាបឆេះ ទាំងកណ្តាលយប់ យ៉ាងដូច្នេះ ពុំទាន់បានដឹង ច្បាស់នៅឡើយនោះទេ ពោលគឺ ស្ថិតនៅ ក្រោម ការតាមដាន ស៊ើបអង្កេត របស់មន្រ្តី ជំនាញ នៅឡើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Luzhou,  China,  Sichuan,  Hong Kong,  Beijing,  Shanghai,  Asia,  Asean,  Int news,  Unt news,  Fire,  Market