ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយដឹងថា មន្រ្តីជាង ៣៧,០០០ នាក់ ជាប់សង្ស័យពី បទប្រព្រឹត្តិអំពើពុក រលួយ ដោយនៅក្នុងនោះ មានច្រើនដល់ទៅ ២៧,០០០ ករណី នេះបើយោងតាម ការតាមដានស៊ើប អង្កេតជាពិសេស របស់ប្រទេសមហាអំណាច តំបន់អាស៊ីមួយនេះ។
ប្រភពដដែល បន្តអោយដឹងថា ក្នុងចំណោម ២៧,០០០ ករណី ក្នុងនោះ ១២,៨២៤ ករណី ត្រូវបានរក អោយឃើញថា វាគឹជាការខាតបង់ សម្រាប់ក្រុមមនុស្សជាប្រជាជន ដោយនៅក្នុងនោះ ស្មើនឹងសាច់ ប្រាក់ដល់ទៅ ៥ កោដលានយ័ន នេះបើតាមការអោយដឹងពីទំព័រ សារព័ត៌មាន ស៊ិនហួរ ចេញផ្សាយ អោយដឹង តែពុំបានបញ្ជាក់នូវ ព័ត៌មានលម្អិតនោះទេ។
បន្ថែមពីលើនេះ បើយោងតាមសេចក្តីថ្លែងការណ៍ របស់នាយកដ្ឋាន ព្រះរាជអាជ្ញាតំណាង អោយប្រជា ជនគូស បញ្ជាក់អោយដឹងថា នៅពេលខាងមុខនេះ ពុំមានការនាំខ្លួន ព្រះរាជអាជ្ញាណាមួយ មកសាក សួរនោះទេ ។ លោក Cao Jianming ព្រះរាជអាជ្ញាកំពូល របស់ប្រទេសចិន បានប្រាប់ដល់ សភា សមាជប្រជាជន អោយដឹងថា នៅអំឡុងខែ តុលាកន្លងទៅនេះ មន្ត្រីជាង ២០,០០០ នាក់ ត្រូវបានគេ សង្ស័យពីបទបន្លំថាវិកាជាតិ និងពីបទសូកប៉ាន ក្នុងចន្លោះខែ មករា ដើមឆ្នាំ ២០១៣ មកដល់ចុងខែ សីហា ។
ប្រធានគណបក្ស កុម្មុយនីស្តចិន លោក Xi Jinping បានដាក់កំហិត ប្រឆាំងអោយបាន ទៅនឹងបទ ឧក្រិដ្ឋ អំពើពុករលួយ គ្រប់រូបភាព ចាប់តាំងពីលោកចូលកាន់អំណាច បានមួយឆ្នាំមកម្ល៉េះ ខណៈ ពេលដែលលោកគូសបញ្ជាក់អោយដឹងថា អំពើពុករលួយ គឺជាឃាតករ បំផ្លាញសេដ្ឋកិច្ចជាតិ។ ដើម្បី រក្សាបាននូវភាព បរិសុទ្ធ ជូនដល់គណបក្ស លោកបានប្រកាស គំរាម អោយដឹងថា នឹងមានការដាក់ ទោស ក៏ដូចជា ទណ្ឌកម្មទៅតាមផ្លូវច្បាប់ បើសិនណា ពិតជា បានរកឃើញ មន្រ្តីបក្ស ប្រព្រឹត្តិអំពើ ពុករលួយមែននោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ scmp