CamNews

យល់ដឹង 

ដើរផ្សារដោយ​សន្សំសំចៃ ត្រូវតែមានយុទ្ធសាស្ដ្រ

ដើម្បីមិនឱ្យខាតបង់ពេលវេលា កម្លាំងកាយ និងមិនចំណាយប្រាក់ច្រើនដោយមិនសមហេតុ
សមផល នៅពេលឡើងផ្សារ អ្នកត្រូវតែរៀបចំវិធីសាស្ដ្រ ឱ្យបានសមស្របទៅតាមជីវភាព
របស់ខ្លួន ក្នុងនោះ មានដូចជា ប្រាក់កាស និងពេលវេលាជាដើម។ វិធីសាស្ដ្រខាងក្រោមនឹង
ជួយអ្នក ក្នុងការឡើងផ្សារប្រកបដោយភាពវៃឆ្លាត។




ដើរផ្សារតែមួយលើក ទិញអីវ៉ាន់ប្រើបាន មួយសប្ដាហ៍

ដើម្បីជួយមិនឱ្យខាតពេលវេលាច្រើន   និងខាតបង់ប្រាក់កាសដោយសារថ្លៃសាំង ថ្លៃម៉ូតូឌុប ស្ដ្រីជាមេផ្ទះទាំងឡាយ គួររៀបគម្រោងឡើងផ្សារម្ដង ទិញអីវ៉ាន់ច្រើនមុខ សម្រាប់រយៈពេល
ច្រើនថ្ងៃ។ ការរក្សាទុកអាហារនៅក្នុងទូរទឹកកក ធុងទឹកកក ក៏ជាវិធីសន្សំសំចៃមួយប្រកបដោយ
ប្រសិទ្ធិភាព។

បង្កើតតារាងទំនិញ មុននឹងឡើងផ្សារ

នៅមុនពេលឡើងផ្សារម្ដងៗ ល្អបំផុតគឺត្រូវតែសរសេរនៅលើតារាងមួយ នូវអាហារ និងរបស់
របរដែល ត្រូវទិញជាចាំបាច់។ ធ្វើបែបនេះ វានឹងជួយឱ្យអ្នក មិនច្រឡំ ឬទិញរបស់ដែលគ្រួសារ
មិនត្រូវការ។

ជ្រែរកតម្លៃតម្លៃទាបជាងគេ

នៅក្នុងផ្សារមួយ ឬតំបន់មួយ  វាប្រាកដជាមិនមែនហាងណាមួយ  ក៏លក់របស់របរមានតម្លៃដូច
គ្នានោះដែរ ដូច្នេះ ដើម្បីចៀសវាងត្រូវគេកោរ ឬដើម្បីសំចៃប្រាក់ និងជ្រើសរើសមួយដែល លក់ ទំនិញតម្លៃសមរម្យ ស្ដ្រីទាំងឡាយ គួរដើរស៊ើបតម្លៃជាមុនសិន ដើម្បីឱ្យដឹង ហាង ឬតូបណាមួយ
ដែលលក់ទំនិញអ្វីមួយថោក រូចកត់សម្គាល់ ថ្ងៃក្រោយ ពេលត្រូវការទិញរបស់ អ្នកអាចទៅទិញ
នៅ ហាងដែលអ្នកដឹងថា លក់ក្នុងតម្លៃទាបជាងហាងដទៃ។

ត្រកូនថោក ហូបត្រកួន សាច់គោថោក ហូបសាច់គោ

វិធីពិសេសមួយទៀត ដើម្បីសន្សំសំចៃប្រាក់ នោះគឺហូបតាមរដូវកាល ពោលគឺ រដូវស្ពៃចង្កឹះ
ហូបតែស្ពៃចង្កឹះ រដូវខាតណា ហូបតែខាតណា។ល។ ព្រោះថា នៅក្នុងរដូវបន្លែអ្វីមួយ បន្លែនោះ ប្រាកដជាត្រូវបានគេដាំច្រើន ហើយវាក៏នឹងមានតម្លៃទាប។ ជាងនេះ បន្លែផ្លែឈើ ដែលត្រូវដាំ
ទៅតាម រដូវកាល គឺមានសុវត្ថិភាពជាង ប្រធៀបនឹងបន្លែផ្លែឈើខុសរដូវ ដោយសារថា បន្លែ
ផ្លែឈើខុសរដូវ តែងតែមានជាតិគីមីច្រើន។

ទិញទំនិញនៅកន្លែងបោះដុំ

បណ្ដាផ្សារ ដែលមានទំនិញបោះដុំ ទំនិញដែលយកមកលក់ផ្ទាល់ពីអ្នកផលិត តែងតែមានតម្លៃ
ទាប។ ចំណែកអាហារក្រៀម ទុកបានយូរ និងចាំបាច់សម្រាប់គ្រួសារ ដូចជា ប្រេងឆា មី ម្សៅ
ស៊ុប ជាដើម អ្នកគួរទិញពីហាងលក់បោះដុំ ឬផ្សារទំនើប ព្រោះថា នៅទីនេះ ភាគច្រើន មាន
ការបញ្ចុះតម្លៃ ពេលទិញចំនួនច្រើន។ នៅពេលអ្នកទិញពីកន្លែងបោះដុំ ឬផ្សារទំនើប អ្នកនឹង
ទទួល បានការបញ្ចុះតម្លៃ ប៉ុន្ដែ បើទិញពីហាងតូចៗ នោះអ្នកនឹងបាត់បង់ផលប្រយោជន៍នេះ ដោយសារពួកគេមិនផ្ដល់ជូន ឬលក់រាយ។

ចំណែកបន្លែ ផ្លែឈើ ត្រីសាច់ គួរតែទិញពីផ្សារសាធារណៈ ព្រោះនៅផ្សារទំនើប តែងលក់ក្នុង
តម្លៃ ហើយទំនិញខ្លះ ត្រូវទុកយូរថ្ងៃ។

ឃើញទំនិញបញ្ចុះតម្លៃ គួរតែទិញ

ប្រសិនអាចដឹងបាននូវវដ្ដនៃដំណើរការរបស់ផ្សារទំនើបនិមួយៗ ស្ដ្រីមេផ្ទះ អាចនឹងទិញ បាន
នូវ ផលិតផលតម្លៃថោក ជាងនៅផ្សារខាងក្រៅ។ ឧទាហរណ៍ដូចជា ផ្សារ ឬ ក តែងលក់បញ្ចុះ
តម្លៃ នៅចុងសប្ដាហ៍។ល។ ពិតណាស់ សម្រាប់ទំនិញ ដូចជាបន្លែជាងដើម នឹងមិននៅស្រស់
ប៉ុន្មាន ចំណែកទំនិញខ្លះទៀត ក៏ជិតនឹងហួសកាលកំណត់ ប៉ុន្ដែ តម្លៃរបស់វា ពិតជាទាប ហើយ
ប្រសិនឆ្លាតវៃ អ្នកក៏អាចនឹងរកបានទំនិញល្អៗក៏ថាបាន។

ធ្វើជាអតិថិជនពិសេសរបស់ផ្សារ

ប្រសិនអ្នក ជាមេផ្ទះដែលឡើងផ្សារទំនើបញឹកញាប់ នោះគួរតែចុះឈ្មោះធ្វើជាសមាជិករបស់
ផ្សារ ដើម្បីក្លាយជាអតិថិជនជិតស្និទ្ធ។ ការចុះឈ្មោះមិនស្មុគស្មាញនោះទេ ប៉ុន្ដែអត្ថប្រយោជន៍
ដែលទទួលបាន គឺមានច្រើន ព្រោះអតិថិជនប្រភេទនេះ តែងត្រូវបានគេយកចិត្តទុកដាក់ និង ទទួលបានការបញ្ចុះតម្លៃ។

ទិញទំនិញពីកសិករ

ជាក់ស្ដែង ទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ជាដើម នៅឯស្រុកស្រែចំការ គឺតែងស្អាតបាត
និងទោកជាង ធៀបនឹងនៅក្នុងក្រុង។ ពិសេសជាងនេះ គឺថា អាហារទាំងនេះ អាហារដាំដុះ និង ចិញ្ចឹមលក្ខណៈគ្រួសារ។ ដូច្នេះ ប្រសិនមានអ្នកផ្គត់ផ្គង់បែបនេះ អ្នកនឹងទទួលបានប្រយោជន៍
ច្រើន គឺតម្លៃទាប និងមិនប៉ះពាល់ដល់សុខភាព៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: shopping saving money market